IAEA- មូលដ្ឋាននុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងជើង “កំពុងដំណើរការ“

(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បានជូនដំណឹងថា:
IAEA- មូលដ្ឋាននុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងជើង “កំពុងដំណើរការ“ - ảnh 1  ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano

កូរ៉េខាងជើងបន្តប្រើប្រាស់មូលដ្ឋានមួយដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅនៅតំបន់ Yongbyon ភាគខាងជើងនៃទីក្រុងព្យុងយ៉ាង។ លោក Yukiya Amano បានឲ្យដឹងថានៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ IAEA ថា កូរ៉េខាងជើងនៅតែបន្តបង្កើតឡប្រតិកម្មរ៉េអាក់ទ័រប្រើទឹកស្រាល មួយនៅ Yongbyon ។ ឡប្រតិកម្មរ៉េអាក់ទ័រ ៥ មេហ្គាវ៉ាត់ នៅ Yongbyon ដែលផលិតផូទ្យូនីញ៉ូម ត្រូវបានបិទដំណើរការចាប់តាំងពីខែធ្នូឆ្នាំ២០១៨ ប៉ុន្តែមន្ត្រីរូបនេះបានឲ្យដឹងថា IAEA មិនអាចបញ្ជាក់ពីគោលបំណងនៃការប្រើប្រាស់ឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់កូរ៉េខាងជើងនោះទេ។ យោងតាមអ្នកជំនាញអាមេរិកបានអះអាងថា កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរពី ២ ទៅ ៣ ជារៀងរាល់ឆ្នាំ ទោះបីជាគ្មានមូលដ្ឋាន Yongbyon ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ