IAEA ៖ អ៊ីរ៉ង់បន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម

(VOVWORLD) - អ៊ីរ៉ង់បានអះអាងថា កម្មវិធីនេះគឺសម្រាប់គោល បំណងសន្តិភាព ហើយកំពុងបង្កើតគំរូរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី។

នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ប្រទេសជាសមាជិក នៅថ្ងៃទី ១៦ ខែសីហា ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(IAEA) បានចាត់ទុកថា អ៊ីរ៉ង់សម្រេចបានវឌ្ឍនភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយមិនអើពើដល់ការព្រមានរបស់ប្រទេសលោកខាងលិច ហើយប្រការនេះបានគំរាមកំហែងដល់រាល់កិច្ចពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។ របាយការណ៍របស់ IAEA បានឲ្យដឹងថា៖ នៅថ្ងៃទី ១៤ ខែសីហា IAEA បានបញ្ជាក់ថា អ៊ីរ៉ង់បានប្រើប្រាស់សារធាតុអ៊ុយរ៉ានីញ៉ូម ចំនួន ២៥៧ ក្រាម ក្នុងទម្រង់ជា UF4 ដើម្បីផលិតលោហធាតុអ៊ុយរ៉ាញ៉ូម ២០០ ក្រាម ដែលបានចម្រាញ់ដល់កម្រិតប្រមាណ ២០% U-235 ព្រមទាំងបានឲ្យដឹងបន្ថែមទៀតថា នេះគឺជាដំណាក់កាលទី ៣ នៃផែនការ ៤ ជំហានរបស់ក្រុងតេហេរ៉ង់ សម្រាប់ការបង្កើតបន្ទះឥន្ធនះនៅក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។

សូមគូសបញ្ជាក់ថា កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់បានជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លារពីអាមេរិកនិងមហាអំណាចអឺរ៉ុបចំនួន ៣ (អង់គ្លេស បារាំង អាល្លឺម៉ង់) ដោយសារបច្ចេកវិទ្យានិងចំណេះដឹងក្នុងដំណើរការនេះ អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានអះអាងថា កម្មវិធីនេះគឺសម្រាប់គោលបំណងសន្តិភាព ហើយកំពុងបង្កើតគំរូរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ