IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍

IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ - ảnh 1
IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍

(VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Christine Lagarde អគ្គនាយិការ
មូលនិធិអន្តរជាតិ (IMF )ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត​ណាម​ នារសៀលថ្ងៃទី១៦មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានឧទ្ទេសនាមអំ
ពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម​ ក្នុងរយៈពេលប៉ុន្មានឆ្នាំ
កន្លងទៅ និងបានអោយដឹងថា៖ វៀតណាមទទួលបាន​សមិទ្ធិផលសំខាន់ជាច្រើន 
លើគ្រប់វិស័យ តាមទិសស្ថិរភាព និងអភិវឌ្ឍន៍ចីរភាព ប្រសិទ្ធិភាព។ ក្នុងសភាពការ
ធ្វើសមាហរណកម្មនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី​ជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែង
របស់ខ្លួន និងកិច្ចសហប្រតិបត្តិការ ​ជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ដែលក្នុងនោះ
មាន IMF វៀតណាម​នឹងបន្ត​អភិវឌ្ឍន៍ អនុវត្តល្អរាល់គោលដៅដែលបានដាក់ចេញ។
 ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានសម្ដែងនូវគោលបំណង
បន្តទទួល​បានការជួយឧបត្ថម្ភពី IMF ផងដែរ។

          រីឯ លោកស្រី Christine Lagarde  បានអោយដឹងថា៖ក្រៅពីការជួយ​ឧបត្ថម្ភខាង
ហិរញ្ញវត្ថុ IMF កំពុងឆ្ពោះទៅការជួយឧបត្ថម្ភវៀតណាមអំពីបច្ចេ​កទេស ​ការបណ្ដុះ
បណ្ដាល។ លោកស្រីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះ​លទ្ធផលនានានៃការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាម ទទួលបាន​ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
 លោកស្រី Christine Lagarde ក៏បានអះអាងថា៖IMF ជានិច្ចកាលមានគោលបំណង
ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ
ការ ជយយឧបត្ថម្ភវៀតណាម អនុវត្តគោលដៅអភិវឌ្ឍន៍នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ