IS ទទួលខុសត្រូវការវាយប្រហារដោយគ្រាប់បែកនៅអាហ្គានីស្ថាន

(VOVWORLD) -ពួកឧទ្ទាមបានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមួយរូបបានបណ្ដាលឲ្យមនុស្សចំនួន ៣៥ នាក់ត្រូវស្លាប់ និង មនុស្សជាង ៥០ នាក់ទៀតត្រូវរងរបួស។ 

ទីភ្នាក់ងារសារព័ត៌មាន Amaq របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS)  ប្រកាសថា IS បានទទួលស្គាល់ការវាយប្រហារទៅលើយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្ត ណានហ្គាហារ ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២ ខែតុលា។ ពួកឧទ្ទាមបានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមួយរូបបានបណ្ដាលឲ្យមនុស្សចំនួន ៣៥ នាក់ត្រូវស្លាប់ និង មនុស្សជាង ៥០ នាក់ទៀតត្រូវរងរបួស។ មុននេះមន្រ្តីអាហ្វហ្គានីស្ថានបានឲ្យដឹង ថាយ៉ាងហោចណាស់មានមនុស្សចំនួន 13 នាក់ត្រូវ ស្លាប់និងមនុស្សជាងជាង 30 នាក់ទៀតត្រូវរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ