IS បានចុះផ្សាយខ្សែវីដេអ៊ូសម្លាប់ចារកររុស្ស៊ី

IS បានចុះផ្សាយខ្សែវីដេអ៊ូសម្លាប់ចារកររុស្ស៊ី - ảnh 1
IS បានចុះផ្សាយខ្សែវីដេអ៊ូសម្លាប់ចារកររុស្ស៊ី (Emri JTTM)


        Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី២ធ្នូបានចុះផ្សាយ​លើ​បណ្ដាញអ៊ិនធឺណែតខ្សែវីដេអ៊ូមួយអំពីការកាប់ក្បាលមនុស្សម្នាក់ដែលក្រុមនេះប្រកាសថាជាចារកររបស់រុស្ស៊ីត្រូវជនប្រដាប់អាវុធ IS ចាប់ខ្លួន។​ជនរងគ្រោះបាន​ឲ្យ​ស្គាល់ឈ្មោះជា Magomed Khasayev ត្រូវបានស្ថាប័នចារកម្មរុស្ស៊ីជ្រើសរើស​ដើម្បីប្រមូលព័ត៌មានអំពី IS និងសមាជិកនៃអង្គការនេះពី Caucasus។ ក្នុងខ្សែ​វីដេអ៊ូនេះដែរជនប្រដាប់អាវុធ IS ម្នាក់បានគំរាមកំហែងវាយប្រហារទៅ​លើរុស្ស៊ី​និង​ប្រធានាធិបតី Vladimir Putin បន្ទាប់នោះសម្លាប់ចំណាប់ខ្មាំង។

        នេះជាខ្សែវីដេអ៊ូដើមដំបូងរបស់ IS ចុះផ្សាយការសម្លាប់ពលរដ្ឋរុស្ស៊ីម្នាក់​តាំងពីពេលម៉ូស្គូចាប់ផ្ដើមការវាយប្រហារតាមជើងអាកាសដើម្បីជួយឧបត្ថម្ភ​រដ្ឋាភិបាលស៊ីរីក្នុងសង្គ្រាមប្រឆាំងភេរវកម្មនាខែកញ្ញាកន្លងទៅ។ ប៉ុន្តែចរិតត្រឹម​ត្រូវ​​នៃខ្សែវីដេអ៊ូនេះមិនទាន់បានបញ្ជាក់ឡើយ។ ក្រសួងការបរទេសក៏ដូចជា​ស្ថាប័នសន្តិសុខរុស្ស៊ីមិនទាន់នាំចេញការអធិប្បាយណាមួយអំពីខ្សែវីដេអ៊ូពោលខាងលើឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ