Long An ខិតខំក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពនៃតំបន់ភាគខាងត្បូង

(VOVWORLD) - នេះជាការបញ្ជាក់ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទប្រកាស ផែនការមេនិងពន្លឿនការវិនិយោគខេត្ត Long An ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុង Tan An ខេត្ត Long An។

Long An ខិតខំក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពនៃតំបន់ភាគខាងត្បូង - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ខេត្ត Long An បង្កប់នូវសក្តានុពលប្លែកៗ ឱកាសលេចធ្លោ និងគុណសម្បត្តិ ប្រកួតប្រជែងជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងលឿន និងប្រកបដោយ ចីរភាព ជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ បង្កើត កម្លាំងចលករអភិវឌ្ឍមិនត្រឹមតែសម្រាប់ខេត្ត Long An ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ តំបន់ដីសណ្ដទន្លេ Cuu Long និងប្រទេសជាតិទាំងមូលទៀតផង។ នេះជាការបញ្ជាក់ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទប្រកាស ផែនការមេនិងពន្លឿនការវិនិយោគខេត្ត Long An ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុង Tan An ខេត្ត Long An។
នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ខេត្តខិតខំក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយប្រសិទ្ធ ភាព និងចីរភាពនៃតំបន់ភាគខាងត្បូងនៅឆ្នាំ ២០៣០; ក្លាយជាច្រកផ្លូវនៅលើច្រក របៀងសេដ្ឋកិច្ចទីក្រុង-ឧស្សាហកម្មនៃតំបន់ដីសណ្ដទន្លេ Cuu Long; ជាមជ្ឈមណ្ឌល ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និង កម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ Long An ត្រូវអនុវត្តន៍ផែនការមេរបស់ខេត្តក្នុងពេលឆាប់ៗ; ជំរុញ យ៉ាងខ្លាំងនូវការផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរ គំរូកំណើន បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងដោយឈរលើមូលដ្ឋាន នៃការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍសេដ្ឋកិច្ច បៃតង សេដ្ឋកិច្ចវិលជុំ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធទីក្រុង មណ្ឌលឧស្សាហកម្ម និង ចង្កោមឧស្សាហកម្ម ហើយផ្ដោតលើការអភិវឌ្ឍភស្តុភារកម្ម។
Long An ខិតខំក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពនៃតំបន់ភាគខាងត្បូង - ảnh 2ទិដ្ឋភាពនៅសន្និសីទ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Long An ក៏ត្រូវលើកកំពស់ប្រសិទ្ធ ភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិផងដែរ; ផ្តោតសំខាន់លើការពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ធ្វើអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពនូវតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ជាមួយមូលដ្ឋាននានារបស់កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ