MECOSUR បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន


MECOSUR បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន - ảnh 1
MECOSUR បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA)

(VOVworld) -  នាថ្ងៃទី ៤ មិថុនា ពិធីសម្ពោធន៍សភាពាណិជ្ជកម្មប្លុកទីផ្សាររួមអាមេរិក
ឡាទីន (MERCOSUR) - សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) បាន
ប្រារព្ធធ្វើនៅរដ្ឋធានី Montevideo របស់អ៊ុយរូហ្គាយ។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីការ​បរទេសអ៊ុយរូហ្គាយ លោក Rodolfo Nin Novoa បានវាយតំលៃខ្ពស់ចំពោះឱកាស
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសអាមេរិកឡាទីន
នានាជាមួយប្រទេសអាស៊ានទាំងអស់។ លោកបានសង្កត់ធ្ងន់ថា៖ ការបង្កើតសភា
ពាណិជ្ជកម្ម MERCOSUR-អាស៊ាននឹងរួមចំណែកជំរុញការផ្លាស់ប្តូររវាងប្លុកទាំង ២ បង្កើនសមាហរណកម្មដ៏ទូលំទូលាយនិងស៊ីជម្រៅថែមទៀត។ នេះក៏ជាប្រភពផ្តល់
ព័ត៌មានអំពីឱកាសធ្វើអាជីវកម្មនៅប្រទេសអាស៊ី-អាគ្នេយ៍សំរាប់អាជីវករអាមេរិក
ឡាទីន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ