NATO សន្យាផ្តល់ជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថានបន្ទាប់ពីឆ្នាំ ២០១៤

(VOVworld) – នាថ្ងៃទី ៥ ធ្នូ ថ្លែងមតិក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃ
បណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែល បានរៀបចំឡើងនៅបែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton បាន
ឲ្យ ដឹងថា​៖ ការដែល បណ្ដាប្រទេសជាសមាជិក NATO សន្យាផ្តល់ជំនួយឧបត្ថម្ភ ខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពី NATO ដកកងទ័ព ចេញពីប្រទេសនេះ នាឆ្នាំ ២០១៤ គឺសំខាន់ណាស់។ ប៉ុន្តែ តំណាងនានាក្នុង
កិច្ចប្រជុំនេះបានព្រួយបារម្ភថា៖ បណ្ដាប្រទេសអឺរ៉ុបកំពុងអនុវត្តរាល់វិធានការណ៍
ត្បិតត្បៀត ដូច្នេះ មិនអាចអនុវត្តបណ្ដាកិច្ចសន្យាដែលគេបាននាំចេញ ទេ។ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Janan Mosazai បានឲ្យ
ដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះក៏បានយល់ដឹងអំពីបញ្ហាពោលខាងលើផងដែរ៕

NATO សន្យាផ្តល់ជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថានបន្ទាប់ពីឆ្នាំ ២០១៤ - ảnh 1
NATO សន្យាផ្តល់ជំនួយឧបត្ថម្ភ ខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថាន
បន្ទាប់ពី NATO ដកកងទ័ព ចេញពីប្រទេសនេះ នាឆ្នាំ ២០១៤ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ