Quang Tri ចាំបាច់ត្រូវបំផុសជាអតិបរមានូវប្រភពកម្លាំងទាំងខាងសម្ភារៈនិងស្មារតីដើម្បីអភិវឌ្ឍន៍

Quang Tri ចាំបាច់ត្រូវបំផុសជាអតិបរមានូវប្រភពកម្លាំងទាំងខាងសម្ភារៈនិងស្មារតីដើម្បីអភិវឌ្ឍន៍ - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ជាមួយកម្មាភិបាលខេត្ត Quang Tri
(រូបថត៖daibieunhandan.vn)

(VOVworld) - ខេត្ត Quang Tri ចាំបាច់ត្រូវបំផុសជាអតិបរមានូវប្រភពកម្លាំងទាំង
ខាងសម្ភារៈនិងស្មារតីដើម្បីអភិវឌ្ឍន៍។នេះជាការបញ្ជាណែនាំរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នៅជំនួបធ្វើការនាថ្ងៃ ទី៦ មេសា ជា
មួយថ្នាក់ដឹកនាំខេត្ត Quang Tri អំពីស្ថានភាពអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
កិច្ច សន្តិសុខការពារជាតិនិងកិច្ចការបរទេស ការងារ កសាងបក្ស កសាងប្រព័ន្ធ
នយោបាយ។ស្ដីអំពីភារកិច្ចនាពេលខាងមុខ លោកអគ្គ លេខាបក្សបានសង្កត់ធ្ងន់ថា
 ខេត្ត Quang Tri ចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីដល់ឆ្នាំ២០២០ទទួលឲ្យបា
នកំរិតអភិវឌ្ឍន៍ជាមធ្យមនៃទូទាំងប្រទេស។លោក Nguyen Phu Trong ក្រើនរំលឹកថា
 ខេត្តអភិវឌ្ឍន៍លើគ្រប់វិស័យប៉ុន្តែត្រូវមាន ផលិតផលជាក់ស្ដែង សេដ្ឋកិច្ចកាន់តែ
អភិវឌ្ឍន៍គឺជីវភាពរស់នៅរបស់ប្រជាជន ក៏កាន់តែត្រូវបានកែលំអ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ