Sea Games ៣២៖ U២២វៀតណាម ឈ្នះការប្រកួតបើកឆាក

(VOVWORLD) - ដោយបានយកឈ្នះលើក្រុម U២២ ឡាវ ២-០ ក្នុងការប្រកួតនាយប់ថ្ងៃ ៣០ ខែមេសា ក្រុម U២២ វៀតណាម បានរក្សាចំណាត់ថ្នាក់លេខ ២ ជាបណ្ដោះអាសន្នក្នុងពូល B នៃព្រឹត្តិការណ៍កីឡាបាល់ទាត់បុរស SEA Games ៣២។
Sea Games ៣២៖ U២២វៀតណាម ឈ្នះការប្រកួតបើកឆាក - ảnh 1កីឡាករ Quoc Viet ស៊ុតបញ្ចូលទីនៅនាទី ៩០+២ ដោយកំណត់ជ័យជម្នះ ២-០ សម្រាប់ក្រុម U22 វៀតណាម។ (រូបថត៖ Minh Quyet / TTXVN)

នៅនាទីទី២ នៅកីឡដ្ឋាន Prince ក្នុងទីក្រុងភ្នំពេញ (កម្ពុជា) ម្ចាស់ជើងឯកស៊ីហ្គេម បានបើកការស៊ុតបញ្ចូលទី ពេលដែលកីឡាករ Nguyen Thanh Nhan បញ្ជូនបាល់ពីស្តាំទៅឲ្យ Nguyen Van Tung បុកតែតបាល់បញ្ចូលទី។

នាទី ៩០+២ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Khuat Van Khang កីឡាករ Nguyen Quoc Viet បានគប់បាល់យ៉ាងស្អាត បង្កើនពិន្ទុដល់ ២-០ សម្រាប់ U២២ វៀតណាម។ ជាមួយនឹងលទ្ធផលនេះ U២២ វៀតណាម ឈរនៅលេខរៀងទី ២ បណ្តោះអាសន្នក្នុងពូល B ដោយមាន ៣ ពិន្ទុ គ្រាប់បាល់ខុសគ្នា +២ដូចថៃដែរ ប៉ុន្តែតាមពីក្រោយដោយសារចំនួនគ្រាប់តិចជាង (២ ទល់ ៣)។ មុននោះ U២២ ថៃ បានយកឈ្នះយ៉ាងងាយ ៣-១ ទល់នឹង U២២ សិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ