Tehran ត្រៀមខ្លួនជាស្រេចដំណើរការចរចារដើម្បី​​ ទទួលបានកិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែរ

Tehran ត្រៀមខ្លួនជាស្រេចដំណើរការចរចារដើម្បី​​ ទទួលបានកិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែរ - ảnh 1
Tehran ត្រៀមខ្លួនជាស្រេចដំណើរការចរចារដ៏ត្រឹមត្រូវដើម្បី ទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីកម្មវិធីនុយក្លេអ៊ែរ។ (Image: Vietnam+)

(VOVworld) – Tehran ត្រៀមខ្លួនជាស្រេចដំណើរការចរចារដ៏ត្រឹមត្រូវដើម្បី ទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីកម្មវិធីនុយក្លេអ៊ែរ។ នេះគឺជាការ
អះ អាងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក  Hassan Rouhani ដែលត្រូវបាននាំចេញ
នាថ្ងៃទី ១០ កុម្ភៈ។ លោក Rouhani ក៏បានសង្កត់ធ្ងន់ថា៖ អ៊ីរ៉ង់មានគោលបំណង អភិវឌ្ឍន៍បច្ចេកទេសនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព និងកំពុងខំប្រឹងប្រែង បន្ធូស្រាលការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិអំពីកម្មវិធីនុយក្លេអ៊ែររបស់
 Tehran ក្នុងបណ្ដាការចរចារនាពេលថ្មីនេះ។ លោក Rouhani បានឲ្យដឹងថា៖ សាធា
រណៈរដ្ឋឥស្លាមនេះបានបើកចេញឱកាសសំរាប់ទីភ្នាក់ងារថាមពលបរមាណូ
អន្តរជាតិ (IAEA) ក្នុងក្របខ័ណ្ឌបណ្ដាការកំណត់អន្តរជាតិសំដៅបង្ហាញគោលដៅ
អភិវឌ្ឍន៍នុយក្លេអ៊ែរដើម្បីសន្តិភាពរបស់ Tehran។ វង់ចរចារថ្មីអំពីកម្មវិធីនុយក្លេអ៊ែរ
រវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅនៅទីក្រុង Vienna អ៊ូស្ត្រីស នាថ្ងៃទី ១៨ កុម្ភៈ
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ