The Travel៖ វៀតណាមស្ថិតក្នុង Top ១០ គោលដៅទាក់ទាញបំផុតនៅអាស៊ី

(VOVWORLD) - តណាមជាប់ចំណាត់ថ្នាក់លេខ៥ ហើយត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតលើពិភពលោក។ 
The Travel៖ វៀតណាមស្ថិតក្នុង Top ១០ គោលដៅទាក់ទាញបំផុតនៅអាស៊ី - ảnh 1ជិះទូកកម្សាន្តនៅឈូងសមុទ្រហាឡុង។ (រូបថត៖ Minh Duc/VNA)
នាពេលថ្មីៗនេះ ទស្សនាវដ្ដី The Travel (កាណាដា) បានរាយបញ្ជីគោលដៅ អស្ចារ្យបំផុតទាំង ១០ នៅអាស៊ីសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោកជ្រើសរើសទៅ ទស្សនា និងទទួលបទពិសោធន៍។ ក្នុងនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៥ ហើយត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតលើពិភពលោក។ យោងតាម The Travel វៀតណាមកំពុងអភិវឌ្ឍន៍ជាមួយនឹង ភាពវ័យក្មេងនិងស្វាហាប់។ នៅតាមបណ្តោយប្រទេសរាងអក្សរ S នេះ មានអច្ឆរិយៈ ធម្មជាតិដ៏អស្ចារ្យ និងស្រស់បំព្រងជាច្រើន។ កោះថ្មកំបោរធំនិងតូចដែលមានរាង ប្លែកៗនៅឈូងសមុទ្រ Ha Long រូងភ្នំ Phong Nha ស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang ឬទេសភាពទន្លេដ៏ទាក់ទាញនៅតំបន់ភាគខាងលិចត្រឹមតែជា គោលដៅមួយចំនួនក្នុងចំណោមគោលដៅដ៏ទាក់ទាញជាច្រើននៅវៀតណាម។ គេហ ទំព័រទេសចរណ៍របស់កាណាដាបានចាត់ទុកថា វាលស្រូវដ៏ធំល្វឹងល្វើយ និងទីផ្សារ បណ្តែតទឹកដ៏វិសេសវិសាល កាន់តែបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ ឈានមុខគេនៅក្នុងតំបន់នេះ។ មិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ វៀត ណាមក៏ទាក់ទាញភ្ញៀវទេសចរដោយសំណង់ស្ថាបត្យកម្មដ៏ពោរពេញទៅដោយសញ្ញា សម្គាល់នៃប្រវតិ្តសាស្រ្តនិងវប្បធម៌ក្នុងអំឡុងពេលច្រើនសតវត្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ