U២៣វៀតណាម​ដណ្ដើម​បាន​សំបុត្រ​ចូល​​វគ្គ​ផ្ដាច់ព្រ័ត្រនៃការ​ប្រកួត​ជើងឯក​ U២៣ ​អាស៊ី

(VOVWORLD) - ក្នុងការប្រកួតជុំទី២ ពូល C វគ្គជម្រុះនៃការប្រកួត U២៣ អាស៊ី ដែលបានប្រព្រឹត្តិទៅនៅយប់ថ្ងៃទី៩ ខែកញ្ញា នៅកីឡដ្ឋាន Viet Tri (Phu Tho) ក្រុមបាល់ទាត់វៀតណាម បានយកឈ្នះលើក្រុម U២៣ Yemen ក្នុងលទ្ធផល ១-០។
U២៣វៀតណាម​ដណ្ដើម​បាន​សំបុត្រ​ចូល​​វគ្គ​ផ្ដាច់ព្រ័ត្រនៃការ​ប្រកួត​ជើងឯក​ U២៣ ​អាស៊ី - ảnh 1Bui Vi Hao បានជួយក្រុម U២៣ វៀតណាមយកឈ្នះ ១-០ លើក្រុម U២៣ Yemen។ រូបថត៖ Duy Duc 

ជ័យជម្នះនេះបានជួយវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល C ហើយបានក្លាយជាក្រុមដំបូងគេដែលឈ្នះសំបុត្រចូលរួមវគ្គផ្តាច់ព្រ័ត្រ U២៣ អាស៊ីឆ្នាំ ២០២៤ នៅប្រទេសកាតា។ នៅជុំចុងក្រោយ (ថ្ងៃទី ១២ ខែកញ្ញា) សូម្បីតែបើបានចាញ់សិង្ហបុរី ហើយយេម៉ែនបានយកឈ្នះលើកោះ Guam ដែលជាលទ្ធភាពមិនគួរឱ្យជឿក៏ដោយ ក៏វៀតណាមនៅតែជាប់ចំណាត់ថ្នាក់លេខ១ ដោយសារតែមានពិន្ទុខ្ពស់ជាងយេម៉ែន។

វគ្គជម្រុះនៃការប្រកួតជើងឯក U២៣ អាស៊ី ឆ្នាំ ២០២៤ មានក្រុមចូលរួមចំនួន ៤៣ក្រុម ហើយត្រូវបានបែងចែកជា១១ពូល។

នៅចុងបញ្ចប់នៃវគ្គជម្រុះ ក្រុមកំពូលតារាងទាំង ១១ និងក្រុមរងជើងឯកល្អបំផុតចំនួន ៤ នឹងឈ្នះសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ