Vietnam Airlines ​បើក​ជើងហោះហើរអន្តរជាតិ​ឡើង​វិញ​ជាបន្តបន្ទាប់

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបើកដំណើរការឡើងវិញជើងហោះហើរចំនួនបី វាងប្រទេសវៀតណាម និងហុងកុង (ចិន) បាងកក (ថៃ) និងកូឡាឡាំពួរ (ម៉ាឡេស៊ី) និងបង្កើនចំនួនជើងហោះហើរនៅក្នុងតំបន់។

ក្នុងនោះ នាថ្ងៃទី ១ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុងគូឡាឡាំពួជាផ្លូវការ ជាមួយនឹងប្រេកង់ចំនួន ៣ ជើងក្នុងមួយសប្តាហ៍។ បច្ចុប្បន្ន Vietnam Airlines កំពុងដំណើរការជើងហោះហើរចំនួន ៧ ដង/សប្តាហ៍ ពីទីក្រុងហូជីមិញ-គូឡាឡាំពួ។ ការបើកដំណើរការឡើងវិញនូវជើងហោះហើរនេះ ជួយលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ាឡេស៊ី ដែលកំពុងកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់។

Vietnam Airlines ​បើក​ជើងហោះហើរអន្តរជាតិ​ឡើង​វិញ​ជាបន្តបន្ទាប់ - ảnh 1Vietnam Airlines បើកជើងហោះហើរតភ្ជាប់ទីក្រុងហូជីមិញ ជាមួយហុងកុង(ចិន) ឡើងវិញ។ រូបថត៖ VNA

មុននោះ នាថ្ងៃទី ៣០ ខែមីនា Vietnam Airlines បានតភ្ជាប់គោលដៅចំនួនពីរគឺទីក្រុងហូជីមិញ និងទីក្រុងហុងកុង (ចិន) ជាមួយនឹងប្រេកង់ ១ ជើងក្នុងមួយថ្ងៃ នាំឱ្យចំនួនជើងហោះហើរទៅមកសរុបពីប្រទេសវៀតណាមទៅកាន់គោលដៅឈានមុខគេនៅអាស៊ីឡើងដល់ ១៤ជើងក្នុងមួយសប្តាហ៍។ ប្រការនេះ បានរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗទាំងពីរក្នុងតំបន់ ទន្ទឹមនឹងនោះ បង្កើតលក្ខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរផងដែរ។

នាថ្ងៃទី ៣០ ខែមីនាដែរ Vietnam Airlines ក៏បានបើកដំណើរការឡើងវិញនូវជើងហោះហើរ ដាណាង-បាងកក (ប្រទេសថៃ)។ ជើងហោះហើរនេះនឹងតភ្ជាប់ទីក្រុងធំៗចំនួនបីក្នុងប្រទេសវៀតណាមគឺ ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Da Nang ទៅកាន់ទីក្រុងបាងកក ដោយមានជើងហោះហើរសរុបចំនួន ៦០ ជើងក្នុងមួយសប្តាហ៍ រួមចំណែកបំពេញតម្រូវការធ្វើដំណើរ និងតភ្ជាប់ទីក្រុងទេសចរណ៍ល្បីៗក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ