អគ្គលេខាបក្សលោកតូ ឡឹម៖ បក្សកុម្មុយនិស្តវៀតណាមគ្មានផលប្រយោជន៍អ្វីផ្សេងពីផលប្រយោជន៍ប្រជាជននោះទេ
(VOVWORLD) - នារសៀលថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងជំនួបជាមួយមន្ត្រីនគរបាលដែលជាកម្លាំងជំនួយសម្រាប់សមរភូមិភាគខាងត្បូងក្នុងឱកាសរំលឹក ខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូងទាំង ស្រុង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមគ្មានផលប្រយោជន៍អ្វីផ្សេង ក្រៅពីផលប្រយោជន៍ប្រជាជនឡើយ; ប្រជាជនគឺជាចំណុចកណ្តាល និងជាម្ចាស់កម្មវត្ថុនៃគោលនយោបាយ និងគោលមាគ៌ារបស់បក្ស ...។ ដូច្នេះហើយនាពេលខាងមុខ បក្ស និងរដ្ឋនឹងផ្តោតលើដំណោះស្រាយថែទាំ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់ដែលមានអ្នកកាន់សាសនាច្រើន។
អញ្ជើញផ្តល់ព័ត៌មានបន្ថែមអំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃមហាសន្និ បាតបក្សគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា៖ “នេះជាមហាសន្និបាតដ៏មានសារសំខាន់ បង្ហាញពីការចាប់ផ្តើមនៃយុគ្គសម័យថ្មីសម្រាប់ប្រទេសជាតិ ដែលជាយុគសម័យនៃការអភិវឌ្ឍ ភាពសម្បូររុងរឿង មនុស្សគ្រប់រូបមានជីវភាពធូរធារ និងសប្បាយរីករាយ កសាងសង្គមនិយមវៀតណាមដោយជោគជ័យ ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមធម៌ សង្គមស៊ីវិល័យ ស្មើជាមួយមហាអំណាចពិភពលោក; រួមចំណែកកាន់តែច្រើនឡើងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សុភមង្គលរបស់ប្រជាជន និងអរិយធម៌ពិភពលោក”។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ VOV) |
លោកអគ្គលេខាបក្សបានសម្តែងនូវទំនុកចិត្តនិងសង្ឃឹមថា គណៈប្រតិភូនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការរួមវិភាគទានដើម្បីបំពេញនូវឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤; បន្តលើកទឹកចិត្ត និងជំរុញឱ្យបក្សទាំងមូល កងទ័ពទាំងមូល កម្មាភិបាលនិងយុទ្ធជនននគរបាលប្រជាជន ខិតខំបំពេញការងារនយោបាយដែលបានប្រគល់ជូន៕