បើកសន្និបាតមជ្ឈិមលើកទី១១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣
(VOVWORLD) - សន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ។ លោកអគ្គ លេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាបើកដ៏សំខាន់នៅ ឯសន្និបាត។
ទិដ្ឋភាពនៅសន្និបាត។ (រូបថត៖ VOV) |
សន្និបាតលើកនេះពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារចំនួន ១៥ ដែលផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ។ ក្រុមបញ្ហាទីមួយ គឺអំពីការបន្តរៀបចំចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ ប្រព័ន្ធនយោបាយ រៀបចំអង្គភាពរដ្ឋបាល និងចាត់តាំងអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ក្រុម បញ្ហាទី២ គឺអំពីការបន្តត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ ទន្ទឹមនឹងនោះ ការិយាល័យនយោបាយនឹងពិចារណា និងសម្រេចលើខ្លឹមសារមួយចំនួនក្នុងការងារបុគ្គ លិកតាមសមត្ថកិច្ច រាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមអំពីស្ថានភាពក្នុងប្រទេស ពិភពលោក និងតំបន់ ការងារសំខាន់ៗរបស់ការិយាល័យនយោបាយ និងគណៈលេខា ដែលត្រូវបានដោះស្រាយតាំងពីសន្និបាតមជ្ឈិមលើកទី ១០ រហូតមកដល់បច្ចុប្បន្ន ប្រធានបទអំពីការសុក្រិតស្ថាប័ន និងរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។
លោកអគ្គ លេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាបើកដ៏សំខាន់នៅ ឯសន្និបាត។ (រូបថត៖ VOV) |
ក្នុងសុន្ទរកថាបើកសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ “ការិយាល័យនយោបាយស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមជាមួយនឹងការផ្លាស់ប្ដូរថ្មីផ្នត់គំនិត ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ និងប្រជាជន ផ្តោតលើការផ្តល់ យោបល់លើខ្លឹមសារនានាតាមសំណើពិភាក្សា ជាពិសេសលើបញ្ហាធំៗដូចជា គោល ជំហររៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឲ្យមកត្រឹម ៣៤ ខេត្តក្រុង មិនរៀបចំថ្នាក់ស្រុក កាត់បន្ថយប្រមាណ ៥០%នៃអង្គភាពរដ្ឋបាលថ្នាក់ឃុំ គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដែលភ្ជាប់នឹងការធ្វើវិមជ្ឈការ ជាពិសេសថ្នាក់ឃុំ ក្រោយការរួមបញ្ចូលគ្នា ធ្វើយ៉ាងណាឲ្យមានភាពជិតស្និទ្ធពិតប្រាកដជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ កាន់តែប្រសើរឡើង”។
អំពីការបន្តត្រៀមរៀបចំមហាសន្និបាតបក្សលើកទី១៤ និងការបោះឆ្នោតជ្រើស តាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់ អាណត្តិ ២០២៦-២០៣១ នោះ លោកអគ្គលេខាបក្សបានបញ្ជាក់យ៉ាងច្បាស់ថា ស្មារតី ទូទៅនៃបណ្ដាឯកសារគឺបង្ហាញពីការប្រកាន់ខ្ជាប់ដោយឥតងាករេ នៃគោលមាគ៌ា ឈានឡើងសង្គមនិយម ការដោះស្រាយយ៉ាងល្អនូវទំនាក់ទំនង រវាងស្ថិរភាព និងការ អភិវឌ្ឍ ច្បាមជាប់នូវគោលដៅធំនោះគឺបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែ ប្រសើរឡើង និងប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទាំងពីររបស់ ប្រទេសជាតិផងដែរ៕