Vietnam Airlines រៀបចំសិក្ខាសាលាអំពីការអភិវឌ្ឍន៍ទេសចរណ៍នៅអ៊ីតាលី

Vietnam Airlines រៀបចំសិក្ខាសាលាអំពីការអភិវឌ្ឍន៍ទេសចរណ៍នៅអ៊ីតាលី - ảnh 1
Vietnam Airlines ជូនអំណោយអនុស្សាវរីយ៍សំរាប់ភ្ញៀវទេសចរមកដល់ទីក្រុងហូជីមិញ (រួបចត៖TTXVN)


(VOVworld) - នាថ្ងៃទី១១ កញ្ញា អគ្គក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម(Vietnam
Airlines) បានរៀបចំសិក្ខាសាលាស្ដីអំពីការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមនៅ
អ៊ីតាលី ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មទេសចរណ៍ធំៗនៅប្រទេស
នេះ។ដំណាង Vietnam Airlines បានឧទ្ទេសនាមអំពីរាល់អាទិភាពដែលបណ្ដាដៃគូ
អ៊ីតាលីនឹងទទួលបាន នៅពេលពួកគេរៀបចំទួទេសចរណ៍មកដល់វៀតណាម
តាមផ្លូវអាកាសរបស់ក្រុមហ៊ុននេះពីទ្វីបអឺរុប។Vietnam Airlines ក៏បានឧទ្ទេសនាម
សំរាប់ដៃគូអ៊ីតាលីអំពីបណ្ដាទីកន្លែងទេសចរណ៍គួរឲ្យចាប់អារម្មណ៍នៅវៀតណាម
ដូចជាឈូងសមុទ្រ Ha Long ទីក្រុង Da Nang Nha Trang ជាដើម ក៏ដូចជាទីក្រុងមួយ
ចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដែល Vietnam Airlines មានជើងហោះហើរត្រង់ដូចជា
Rangoon (ម៉ីយ៉ាន់ម៉ា) វៀងច័ន្ទ (ឡាវ) និងភ្នំពេញ (កម្ពុជា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ