VOV សហការរៀបចំវេទិកាតាមអនឡាញ ” កិច្ចព្រមព្រៀង EVFTA៖ ផ្លូវ​ឆ្ពោះទៅភាពជោគជ័យ - ផ្លូវដ៏លំបាក”

(VOVWORLD) - វេទិកាអនឡាញ“ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប៖ ផ្លូវឆ្ពោះទៅជោគជ័យ - ផ្លូវដ៏លំបាក”ប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ។ 
VOV សហការរៀបចំវេទិកាតាមអនឡាញ ” កិច្ចព្រមព្រៀង EVFTA៖ ផ្លូវ​ឆ្ពោះទៅភាពជោគជ័យ - ផ្លូវដ៏លំបាក” - ảnh 1 វេទិកាអនឡាញ“ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប៖ ផ្លូវឆ្ពោះទៅជោគជ័យ - ផ្លូវដ៏លំបាក”

ព្រឹត្តិការណ៍នេះត្រូវបានវិទ្យុសម្លេងវៀតណាមសហការជាមួយសម្ព័ន្ធសមាគមធុរកិច្ច វៀតណាមប្រចាំនៅអឺរ៉ុប និងគណកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) រៀបចំឡើង ។ អញ្ជើញចូលរួមវេទិកានេះមានវត្តមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាសប្រមាណ ១០០ អង្គភាព មកពីទីក្រុងហាណូយ  Binh Phuoc  ទីក្រុងហូជីមិញ តំណាងមកពីអឺរ៉ុប នៅនៅលើពិភពលោក។

វេទិកានេះគឺជាឱកាសសម្រាប់សហគ្រាសក្នុងស្រុកជួបសំណេះសំណាលផ្ទាល់ ផ្លាស់ប្ដូរមតិ និងបង្កើតទំនាក់ទំនងជាមួយសហគ្រាសរបស់អាណិកជនវៀតណាមនៅអឺរ៉ុប ដែលកំពុងស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជានាំចូលទំនិញពីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ