WEF អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលក្នុងយុគសម័យឆ្លាតវៃ
(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបើកកាលពីថ្ងៃទី ២០ ខែមករា នៅទីក្រុង Davos ប្រទេសស្វីសដោយមានការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលក្នុងបរិបទនៃអស្ថិរភាពពិភពលោក។
ប្រធានបទ "កិច្ចសហប្រតិបត្តិការសម្រាប់យុគសម័យឆ្លាតវៃ" ព្រឹត្តិការណ៍រយៈពេល៥ថ្ងៃនឹងប្រមូលផ្តុំគណៈប្រតិភូជិត ៣.០០០ នាក់មកពីតំបន់និងវិស័យឧស្សាហកម្មនានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន៥ រួមមាន៖ ការកែទម្រង់កំណើន ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ ការវិនិយោគលើធនធានមនុស្ស ការការពារភពផែនដី និងការកសាងទំនុកចិត្តឡើងវិញ។
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំប្រចាំឆ្នាំ WEF Davos ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ស្ថាបនិកនិងជាប្រធានប្រតិបត្តិរបស់ WEF លោក Klaus Schwab បានសង្កត់ធ្ងន់ថា កិច្ចប្រជុំប្រចាំឆ្នាំនឹងលើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុទិដ្ឋិនិយមមានលក្ខណៈស្ថាបនា សំដៅផ្លាស់ប្តូរយុគសម័យឆ្លាតវៃនាពេលខាងមុខប្រកបដោយនិរន្តរភាពនិងទូលំទូលាយជាង។ ទន្ទឹមនឹងនេះ ប្រធាននិងជានាយកប្រតិបត្តិ WEF លោក Borge Brende បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់សកម្មភាពសម្របសម្រួល ហើយមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងបើកឱកាសថ្មីៗ តាមរយៈវិធីសាស្រ្តសហប្រតិបត្តិការនិងច្នៃប្រឌិត៕