ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទទួលជួបប្រធានសហភាពសភាហ្វ្រង់កូហ្វូន
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទទួលជួបជាមួយប្រធានសហភាពសភាហ្វ្រង់កូហ្វូន (APF) អនុ ប្រធានទី១រដ្ឋសភាកាមេរូន លោក Hilariong Etong ក្នុងឱកាសដែលលោកមក ចូលរួម វេទិកាសហប្រតិបតិ្តការសភាហ្វ្រង់កូហ្វូនស្តីពីកសិកម្មនិរន្តរភាព សន្តិសុខស្បៀង អាហារ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ទទួលជួបជាមួយប្រធានសហភាពសភាហ្វ្រង់កូហ្វូន (APF) និងជាអនុប្រធានទី១រដ្ឋសភាកាមេរូន
លោក Hilariong Etong។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man មានបំណងថា នាពេលខាងមុខ ប្រទេស ទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ; សម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នា ទៅវិញទៅមកនៅវេទិកាពហុភាគីនានា។
លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងការតភ្ជាប់ព័ត៌មានទាក់ទងនឹងទីផ្សារ ឱកាស និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ ជាពិសេសក្នុងវិស័យកសិកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយប្រទេសកាមេរូន ស្វែងរកមូលនិធិហិរញ្ញវត្ថុពីភាគីទីបី សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ កសិកម្មត្រីភាគីនៅក្នុងប្រទេសកាមេរូន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរចាំបាច់ត្រូវជំរុញទំនាក់ទំនង បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាស្ថាប័នជំនាញនៃរដ្ឋសភាទាំងពីរ; ជំរុញការផ្លាស់ប្តូររវាងសមាជិកសភា នៃប្រទេសទាំងពីរ ពិចារណាបង្កើតក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងសមាជិកាសភា៕