កំណើនឆ្នាំ ២០២៥ សម្រេចយ៉ាងហោចណាស់ ៨% ហើយខិតខំសម្រេចពីរខ្ទង់

(VOVWORLD) - នេះជា ព័ត៌មានដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទអ្នករាយការណ៍ខែមករា ឆ្នាំ ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម នាព្រឹកថ្ងៃទី ១៦ ខែមករា នៅ ទីក្រុងហាណូយ។

កំណើនឆ្នាំ ២០២៥ សម្រេចយ៉ាងហោចណាស់ ៨% ហើយខិតខំសម្រេចពីរខ្ទង់ - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)
នៅឆ្នាំ ២០២៥ គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋានត្រូវតែបង្ហាញពីការប្តេជ្ញាចិត្ត ខ្ពស់ កិច្ចខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពដ៏ខ្លាំងក្លា ដើម្បីសម្រេចបាននូវ កំណើនយ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ ២០២៥ ហើយខិតខំរកកម្រិតពីរខ្ទង់។ នេះជា ព័ត៌មានដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទអ្នករាយការណ៍ខែមករា ឆ្នាំ ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម នាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
ផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ការព្យាករណ៍ស្ថានភាព និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិ យោគ លោក Tran Quoc Phuong បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ ប្រទេសជាតិសម្រេច បាននូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចនិងសម្រេចលើសផែនការនូវគោលដៅ សំខាន់ៗទាំង ១៥ ដែលកំណត់ដោយរដ្ឋសភា។ គោលដៅនិងសូចនាករសំខាន់ៗ ជាច្រើនស្តីពីកំណើន និងទំហំសេដ្ឋកិច្ច... សម្រេចបានលទ្ធផលលេចធ្លោ។ ជាក់ស្ដែង សេដ្ឋកិច្ចបានបញ្ជាក់ពីការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំ; កំណើន GDP ពេញមួយឆ្នាំសម្រេចបាន ៧,០៩% ខ្ពស់ជាងគោលដៅដែលបានកំណត់ (៦-៦,៥%) ដែលជាចំណុចភ្លឺនៃកំណើន និងស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានកំណើនខ្ពស់ នៅលើពិភពលោក និងតំបន់។ អំពីផែនការអភិវឌ្ឍន៍ឆ្នាំ ២០២៥ លោកអនុរដ្ឋមន្ត្រី Tran Quoc Phuong បានអះអាងថា៖
“គោលដៅគឺផ្ដល់អាទិភាពដល់កំណើនច្រើនជាងពេលណាៗទាំងអស់នៅក្នុងឆ្នាំ ២០២៥។ តម្រូវការមួយក្នុងចំណោមតម្រូវការសម្រាប់គ្រប់កម្រិត គ្រប់វិស័យ និង មូលដ្ឋានគឺថា គោលដៅកំណើនត្រូវតែសម្រេចបានក្នុងចន្លោះពី ៨-១០%។ ដូច្នេះ ហើយ យើងត្រូវកំណត់គោលដៅឱ្យកាន់តែខ្ពស់ ដូច្នេះយើងអាចសម្រេចបាននូវ ខ្លឹមសារដែលបានណែនាំពេលថ្មីៗនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ