WHO អំពាវនាវឲ្យជំរុញតួនាទីដឹកនាំរបស់ស្ត្រីក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesusបានលើកឡើងជាថ្មីអំពីប្រធានបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺ“នារីក្នុងភាពជាអ្នកដឹកនាំ៖ អនុវត្តន៍ជាក់ស្ដែងនូវអនាគតប្រកបដោយសមភាពក្នុងពិភពកូវីដ ១៩”។
WHO អំពាវនាវឲ្យជំរុញតួនាទីដឹកនាំរបស់ស្ត្រីក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)

ក្នុងឱកាសទិវានាទីអន្តរជាតិ ៨ មិនា អង្គការសុខភាពពិភព លោក (WHO) បានអំពាវនាវឱ្យជំរុញតួនាទីដឹកនាំរបស់ស្ត្រី ដោយឆ្ពោះទៅរកអនាគតសម ភាព។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែត អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងជាថ្មីអំពីប្រធានបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺ“នារីក្នុងភាពជាអ្នកដឹកនាំ៖ អនុវត្តន៍ជាក់ស្ដែងនូវអនាគតប្រកបដោយសមភាពក្នុងពិភពកូវីដ ១៩” ព្រមទាំងព្រមានថាជំងឺរាតត្បាតបាន បញ្ច្រាសវឌ្ឍនភាពអំពីសមភាពយេនឌ័រ។ ។ យោងតាមទិន្នន័យរបស់ WHO បានឲ្យដឹងថា៖ ករណីឆ្លងជំងឺកូវីដ ១៩ ជិត ៧០% ក្នុងចំណោមជួរបុគ្គលិកសុខាភិបាលគឺជាស្ត្រី។ ប្រការនេះបានឆ្លុះបញ្ចាំងពីការពិតដែលថាស្ត្រីបានស្រូបយកប្រមាណ ៧០% នៃប្រភពកម្លាំងសុខាភិបាលនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ