WHO៖ អឺរ៉ុបឆ្លើយ​តបនឹងការផ្ទុះឡើង​ជំងឺ​អ៊ុត​ស្វា និង​កូវីដ-១៩ ក្នុងពេលតែមួយ

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថាអឺរ៉ុបកំពុងជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអ៊ុតស្វា ដែលបានកត់ត្រាជាង ៨០% នៃករណីឆ្លងជំងឺសរុបនៅទូទាំងពិភពលោក។
WHO៖ អឺរ៉ុបឆ្លើយ​តបនឹងការផ្ទុះឡើង​ជំងឺ​អ៊ុត​ស្វា និង​កូវីដ-១៩ ក្នុងពេលតែមួយ - ảnh 1ការថែទាំអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យនៅប្រទេសអាល្លឺម៉ង់។ (រូបថត៖ AFP/TTXVN)

 រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺជាង ៦ពាន់នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៥៨ លើពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះ នៅតែមានបរិមាណគួរឲ្យកត់សម្គាល់នូវករណីឆ្លងជំងឺដែលមិនទាន់បានកត់ត្រា។ បើយោងតាមប្រមុខអង្គការ WHO នៅទ្វីបអាហ្វ្រិក ករណីឆ្លងជំងឺអ៊ុតស្វាក៏បានលេចឡើងនៅក្នុងប្រទេសដែលមិនធ្លាប់រងផលប៉ះពាល់ពីជំងឺនេះ។ WHO កំពុងមានផែនការកោះហៅគណៈកម្មាធិការបន្ទាន់ ដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃជំងឺរាតត្បាត ក៏ដូចជាអនុវត្តវិធានការឆ្លើយតបឲ្យបានសមស្រប។ ព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺអ៊ុតស្វាត្រូវបាន WHO នាំចេញ ចំពេលដែលទ្វីបអឺរ៉ុបក៏ជាចំណុចស្នូលនៃការផ្ទុះឡើងវិញជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ។ ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើង ៣០% ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ដោយមានប្រភេទរងចំនួន ២ នៃវីរុសបំប្លែងខ្លួន Omicron គឺ BA.4 និង BA.5 កំពុងបង្កើនការឆ្លងមេរោគនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ