កក់ក្តៅ​កម្មវិធី និទាឃរដូវ​ស្រុក​កំណើត​ឆ្នាំ ២០២៥ នៅប្រទេសចិន

(VOVWORLD) - នាថ្ងៃទី ២២ មករា នៅទីក្រុងប៉េកាំង ប្រទេសចិន ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” ដោយមានការចូលរួមពីប្រជាជនជិត ២០០ នាក់ រួមទាំងតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីក្រុងប៉េកាំង ជាមួយកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃស្ថានទូតនិងទីភ្នាក់ងារអមស្ថានទូត។
កក់ក្តៅ​កម្មវិធី និទាឃរដូវ​ស្រុក​កំណើត​ឆ្នាំ ២០២៥ នៅប្រទេសចិន - ảnh 1ឯកអគ្គរដ្ឋទូត Pham Thanh Binh ថ្លែងមតិក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត ២០២៥ ។ រូបថត៖ PV/VOV - ប៉េកាំង

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Thanh Binh បានជម្រាបជូនអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ វឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងវៀតណាម - ចិន ជាពិសេសគឺសមិទ្ធិផលដ៏សម្បូរបែបបន្ទាប់ពីដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរនិងរដ្ឋទាំងពីរក្នុងឆ្នាំ ២០២៤។ ឯកអគ្គរដ្ឋទូត Pham Thanh Binh បានសង្កត់ធ្ងន់ថា ស្ថានទូតវៀតណាមប្រចាំនៅចិន ជានិច្ចកាលយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់នូវជីវភាពរស់នៅរបស់អាណិកជន និស្សិត និងអាជីវកម្មវៀតណាមនៅប្រទេសចិន; គាំទ្រនិងការពារទាន់ពេលវេលានូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅចិន។ ឯកអគ្គរដ្ឋទូត Pham Thanh Binh បានឲ្យដឹងថា៖ “ក្នុងឆ្នាំកន្លងទៅ សហគមន៍ជនវៀតណាមនៅប្រទេសចិនបានធ្វើការយ៉ាងសកម្ម សិក្សា និងរួមចំណែកដល់ប្រទេសសាមី ដល់ស្រុកកំណើតក៏ដូចជាទំនាក់ទំនងវៀតណាម-ចិនផងដែរ។ សហគមន៍ក៏បានជួយជ្រោមជ្រែងយ៉ាងសកម្ម ចំពោះចលនាបរិច្ចាគ ជាពិសេសជួយឧបត្ថម្ភបងប្អូនជនរួមជាតិក្នុងប្រទេសដែលរងគ្រោះដោយព្យុះទីហ្វុង Yagi”។

កក់ក្តៅ​កម្មវិធី និទាឃរដូវ​ស្រុក​កំណើត​ឆ្នាំ ២០២៥ នៅប្រទេសចិន - ảnh 2ការសម្តែងសិល្បៈដោយកម្មាភិបាលស្ថានទូត។ រូបថត៖ PV/VOV - ប៉េកាំង

នៅក្នុងពិធីនេះ តំណាងសហគមន៍ជនវៀតណាមនៅចិនបានចែករំលែកក្តីរីករាយចំពោះការអភិវឌ្ឍនិងសមិទ្ធិផលសេដ្ឋកិច្ចសង្គមថ្មីរបស់ប្រទេសជាតិ។ សហគមន៍បានអះអាងត្រៀមខ្លួនជាស្រេច បន្តរួមដំណើរជាមួយជនរួមជាតិទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ ក្នុងយុគសម័យថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ