អគ្គលេខាធិការ UNCTAD៖ វៀតណាមមានការផ្លាស់ប្តូរដោយសារពាណិជ្ជកម្ម និងជា “ការលើកទឹកចិត្តសម្រាប់យើងទាំងអស់គ្នា”

(VOVWORLD) - កិច្ចសន្ទនារវាងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងប្រទេសសមាជិកនៃក្រុមប្រទេស G៧៧ និងប្រទេសចិន ស្តីពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះពាណិជ្ជកម្ម និងអភិវឌ្ឍន៍អន្តរជាតិបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ មីនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ 
អគ្គលេខាធិការ UNCTAD៖ វៀតណាមមានការផ្លាស់ប្តូរដោយសារពាណិជ្ជកម្ម និងជា “ការលើកទឹកចិត្តសម្រាប់យើងទាំងអស់គ្នា”  - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសម័យសន្ទនា (រូបថត៖ TTXVN)

ក្នុងឱកាសនេះ អគ្គលេខាធិការ UNCTAD លោកស្រី Rebeca Grynspan បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី ១៦ នៅឆ្នាំនេះ ដោយវាយតម្លៃថា វៀតណាមជាប្រទេសដែលមានការផ្លាស់ប្តូរដោយសារពាណិជ្ជកម្ម និង “ជាការលើកទឹកចិត្តដល់យើងទាំងអស់គ្នា”។ ព្រមជាមួយនោះ ប្រទេសសមាជិក G៧៧ ក៏បានស្វាគមន៍ចំពោះការទទួលយករបស់វៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ហើយសម្តែងការជឿជាក់ថា សន្និសីទនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង។

ចែករំលែកអំពីប្រធានបទនៃកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប បានសង្កត់ធ្ងន់ថា សម្រាប់វៀតណាម អនាគតនៃពាណិជ្ជកម្មអន្តរជាតិអាស្រ័យទៅលើកត្តាសំខាន់ៗចំនួនបីគឺ៖ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មប្រកបដោយយុត្តិធម៌និងពហុភាគី ដើម្បីឲ្យប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានផលប្រយោជន៍ពីក្របខណ្ឌពាណិជ្ជកម្មប្រកបដោយតុល្យភាព និងវិបុលភាព។

លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានជួយឧបត្ថម្ភវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី១៦។ UNCTAD គឺជាសន្និសីទកម្រិតខ្ពស់បំផុតស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដោយអង្គការសហប្រជាជាតិរៀបចំឡើងជារៀងរាល់បួនឆ្នាំម្តង។ នេះក៏ជាកន្លែងដែលប្រទេសសមាជិកចំនួន ១៩៥ វាយតម្លៃបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍ និងបង្កើតការឆ្លើយតបគោលនយោបាយសកល។ សន្និសីទ UNCTAD លើកទី១៦ គ្រោងនឹងបានអង្គការសហប្រជាជាតិរៀបចំឡើងនាខែតុលាឆ្នាំនេះ នៅទីក្រុង Quang Ninh ដោយមានការចូលរួមពីគណៈប្រតិភូពី ១.២០០ ទៅ ២.០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ