កងទ័ពកូរ៉េខាងត្បូងផ្ដោតការយកចិត្តទុកដាក់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ

កងទ័ពកូរ៉េខាងត្បូងផ្ដោតការយកចិត្តទុកដាក់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ - ảnh 1
រូបភាពនៃការសាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េត្រូវបានផ្សាយលើទូរទស្សន៍កូរ៉េខាងត្បូង
នាថ្ងៃទី២៨ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងបទថ្លែងមតិមួយនាថ្ងៃទី៤ ឧសភា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាង
ត្បូងលោក Han Min-koo បានឲ្យដឹងថា សកម្មភាពបង្កើនកម្លាំងកងទ័ពនៃប្រទេស
នេះនឹងផ្តោតទៅលើការប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរយៈ ឆ្ងាយរបស់
ស.ប.បកូរេ។ជាក់ស្ដែងគឺកងទ័ពកូរ៉េខាងត្បូងដំបូងបង្អស់នឹងពង្រឹងប្រព័ន្ធការពារ
កាំជ្រួច “Kill Chain” ហើយបន្តទៀតគឺបង្កើនប្រព័ន្ធកាំជ្រួចការពារអាកាស (KAMD)
 ព្រមទាំងយុទ្ធភ័ណ្ឌប្រើក្នុងសង្គ្រាមក៏ត្រូវបានបំពេញបន្ថែមជាបណ្ដើរៗផងដែរ។
“Kill Chain” និង KAMD ជាកម្មវិធីការពារកាំជ្រួចចំនួន២ដែលបានអភិវឌ្ឍន៍ដោយ
កូរ៉េខាងត្បូងសំដៅម្ចាស់ការរកឃើញនិងធ្វើឲ្យគ្មានប្រសិទ្ធិភាពនូវការគំរាមកំហែង
នុយក្លេអ៊ែរនិងកាំជ្រួចពីស.ប.បកូរ៉េ។សេអ៊ូលគ្រោងនឹងដាក់ឲ្យដំណើរការកម្មវិធី
ទាំងពីរនេះនៅពាក់កណ្ដាលទស្សវត្សទី២នៃសតវត្សទី២១នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ