កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំ

កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំ - ảnh 1
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធកាលពីថ្ងៃទី២៤ វិច្ឆិកា (រូបថត៖EPA/TTXVN)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន Yonhap ថា កងទ័ពជើងទឹកកូរ៉េខាង
ត្បូងកំពុងធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំក្នុងរយៈពេល២ថ្ងៃនៅតំបន់សមុទ្រប៉ែក
ខាងកើត ខាងលិចនិងខាងត្បូងប្រទេសនេះ​ក្នុងឱកាសគំរប់៦ឆ្នាំទិវា កើតមានឡើង
ការវាយប្រហារដោយកាំភ្លើងធំទៅលើកោះ Yeonpyeong របស់ ប្រទេសនេះនៅ
សមុទ្រលឿង។ការធ្វើសមយុទ្ធនេះគ្រោងនឹងបញ្ចប់នាចុងថ្ងៃទី២៥ វិច្ឆិកា។មេបញ្ជា
ការកងទ័ពជើងទឹកកូរ៉េខាងត្បូង ឧត្តមនាវី Um Hyun-seong បានអំពាវ នាវឲ្យទាហាន
ប្រុងប្រយ័ត្នទប់ទល់នឹងគ្រប់អំពើបង្ករឿងហេតុរបស់ស.ប.បកូរ៉េ តាមខ្សែព្រំដែន
នៅសមុទ្រប៉ែកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ