កងទ័ពស៊ីរីដណ្តើមបានមកវិញខេត្ត Homs ពី IS


កងទ័ពស៊ីរីដណ្តើមបានមកវិញខេត្ត Homs ពី IS - ảnh 1
កងទ័ពស៊ីរីដណ្តើមបានមកវិញខេត្ត Homs ពី IS (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ ធ្នូ កងទ័ពស៊ីរីដណ្តើមបានមកវិញទីរួមស្រុក
យុទ្ធសាស្ត្រ Mahin នៅខេត្ត Homs ភាគកណ្ដាលស៊ីរីពីបាតដៃរបស់អង្គការ
រដ្ឋ ឥស្លាមស្វ័យប្រកាស (IS)។ ក្រៅពីនោះ កងទ័ពស៊ីរីក៏ ដណ្តើមបានការ
កាន់កាប់ នៅទីរួមស្រុក Hawarin ផងដែរ។ មុននោះ នាថ្ងៃទី ២៨ ធ្នូ កងទ័ព
រដ្ឋា ភិបាលស៊ីរីបានធ្វើការត្រួតត្រាមូលដ្ឋានសឹកនៃកងពលតូចលេខ ៨២
នៅខេត្ត  Daraa ភាគខាងត្បូងស៊ីរី។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី
គិតតាំងពីថ្ងៃទី ២៨​ ធ្នូ បណ្ដាកងទ័ពជើងអាកាសស៊ីរីបានដំណើរការវាយ
ប្រហារចំនួន ៨០ លើកទៅលើទីក្រុងយុទ្ធសាស្ត្រ Sheikh Miskin ក្នុងការ
ខំប្រឹងប្រែងដណ្តើមមកវិញទីកន្លែងដែលត្រូវបាន IS ទន្ទ្រានកាន់កាប់នេះ
នៅខេត្ត  Daraa ។ ខេត្ត Daraa គឺជាទីកន្លែងក្តៅគគុកនៃជំលោះដែលអូស
បន្លាយនៅស៊ីរី ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ