កិច្ចចរចារអំពីអ៊ុយក្រែនត្រូវបរាជ័យជំលោះនៅតែឡើងជណ្តើរនៅភាគខាងកើត

(VOVworld)-នាថ្ងៃទី៣១ មករា បណ្តាកិច្ចចរចារសំដៅឆ្ពោះទៅបទឈប់បាញ់១
រវាងកង កម្លាំងប្រឆាំងនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាមួយរដ្ឋាភិបាលអ៊ុយ
ក្រែនត្រូវ បានបញ្ចប់ ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។ តាម
តំណាងរដ្ឋអំណាច​ Kiev ដែលចូលរួមកិច្ចចរចារនៅទីក្រុង Minskរបស់បេឡេរុស
ថា កិច្ចចរចារនេះត្រូវបរាជ័យ ក្រោយពីមេដឹកនាំកម្លាំងប្រឆាំងនិងបណ្តាអ្នក
ចរចាររបស់ពួកគេបដិសេធចរចារ អំពីផែនការឈប់បាញ់១មួយរំពេចនិងដក
ចេញអាវុធធនធ្ងន់។

កិច្ចចរចារអំពីអ៊ុយក្រែនត្រូវបរាជ័យជំលោះនៅតែឡើងជណ្តើរនៅភាគខាងកើត - ảnh 1
ទាហានអ៊ុយក្រែន (រូបថតៈ antv)

        នាសព្វថ្ងៃ ស្ថានភាពសឹកនៅតំបន់ខាងកើតអ៊ុយក្រែនបន្តឡើងជណ្តើរ។
មេបញ្ជាការ រងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតស្វ័យប្រកាស Donetsk
(DPR)បានឲ្យដឹងថា ជនប្រដាប់អាវុធ DPR បានទន្ទ្រានកាន់កាប់ទីប្រជុំជនមួយ
ចំនួនក្នុងនោះមាន Debaltsevo។ ចំពោះសំណាក់អ៊ុយក្រែនវិញ សមាជិកសភា
Viktor Balogha ទទួលស្គាល់ថា ទាហានអ៊ុយ ក្រែននៅ Debaltsevo អាចនឹងត្រូវ
ការហ៊ុំព័ទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ