កិច្ចប្រជុំកំពូល P4G៖ ជាឱកាសសម្រាប់វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - កិច្ចប្រជុំកំពូល វេទិការភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅពិភព លោកឆ្នាំ២០៣០ (P4G) លើកទី ៤ ក្រោមប្រធាន បទ “ភាពជាដៃគូសកលសម្រាប់ការផ្លាស់ប្តូរបៃតងដោយចីរភាព ផ្តោតលើមនុស្ស” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ 

កិច្ចប្រជុំកំពូល P4G៖ ជាឱកាសសម្រាប់វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន  (រូបថត៖ VGP)

នេះជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងក្នុងវិស័យកំណើនបៃតង ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ប្រតិភូអន្តរជាតិប្រហែល ៦០០ នាក់មកពីជាង ៤០ ប្រទេស និងអង្គការអន្តរជាតិរួមទាំងប្រទេសសមាជិក P4G និងដៃគូ ភ្ញៀវកិត្តិយស មូលនិធិវិនិយោគ វិទ្យាស្ថានស្រាវជ្រាវ អ្នកប្រាជ្ញ ធុរកិច្ច និងស្ថាប័នការទូត នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺនបានអះអាងថា កិច្ចប្រជុំកំពូល P4G លើកនេះគឺជាឱកាសសម្រាប់វៀតណាម អះអាងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការប្តេជ្ញាចិត្តរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញយុទ្ធសាស្ត្រផ្លាស់ប្តូរបៃតង និងនិរន្តរភាពនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

តាមរយៈការរៀបចំសន្និសីទនេះ វៀតណាមមានបំណងផ្ញើជូនសហគមន៍អន្តរជាតិនូវសាររបស់វៀតណាមដែលបានប្តេជ្ញាចិត្ត និងខិតខំប្រែក្លាយគំរូកំណើន ជំរុញការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ពីសមិទ្ធិផល និងសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំ ព្រមទាំងតម្លៃវប្បធម៌ពិសេសរបស់ប្រទេសជាតិ ស្មារតីបដិសណ្ឋារកិច្ច មិត្តភាព និងស្ថិរភាពរបស់ប្រជាជនវៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន ជឿជាក់ថា ជោគជ័យនៃសន្និសីទនេះ ក៏នឹងនាំមកនូវតម្លៃដល់ភាគីពាក់ព័ន្ធទាំងអស់ ជួយសហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតចំពោះបញ្ហាប្រឈមជាសាកល និងសម្រេចបានលទ្ធផលសំខាន់ៗក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ