កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន៖ ពង្រីកតួនាទីរបស់ស្ត្រីក្នុងការស្ដារឡើងវិញជាទូទៅក្រោយពីជម្ងឺរាតត្បាត

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ ព័ន្ធនានា នាយប់ថ្ងៃទី១២ វិច្ឆិកា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានបាន ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍ អាស៊ានមួយប្រកបដោយភាពស្អិតរមួត ភាពសកម្ម ចីរភាពនិងបរិយាប័ន្ន ក្នុងពិភពលោកក្រោយពី Covid-19”។ 

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្ត មាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាន ឆ្នាំ២០២០ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ម្ចាស់ក្សត្រីហូឡង់ Maxima ជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គ ការសហប្រជាជាតិទទួលបន្ទុក ហិរញ្ញវត្ថុបរិយាប័ន្នសម្រាប់ការអភិវឌ្ឍ ឯក ឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន រួមជាមួយថ្នាក់ដឹកនាំស្ត្រីរបស់ ប្រទេសអាស៊ាននិងអង្គការអន្តរជាតិនានាផងដែរ។

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន៖ ពង្រីកតួនាទីរបស់ស្ត្រីក្នុងការស្ដារឡើងវិញជាទូទៅក្រោយពីជម្ងឺរាតត្បាត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា តួនាទីរបស់ស្ត្រីត្រូវបានអះអាងយ៉ាងច្បាស់លាស់នៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19។ ប៉ុន្តែ ពិភពលោកកំពុង ឃើញការកើនឡើងនៃបញ្ហាប្រឈមចំពោះស្ត្រីលើវិស័យជាច្រើន។ តាមការ ប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិថា ដល់ឆ្នាំ២០២១ ពិភពលោកនឹង មានស្ត្រីនិងកុមារីចំនួន ៤៣៥ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ក្នុងនោះ៤៧លាន នាក់រងផលប៉ះពាល់ដោយផ្ទាល់នៃជម្ងឺ Covid-19។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវដាក់ស្ត្រីនៅចំណុចកណ្ដាលក្នុងកិច្ចខិតខំប្រឹងប្រែងនិងគោល នយោបាយស្ដីពីការឆ្លើយតប ការជំនះ ពុះពារលើផលវិបាកដោយសារ ជម្ងឺរាតត្បាតនៅតាមប្រទេសនិងតំបន់នីមួយៗតែម្ដង។   

ចំណែកប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ដើម្បីពង្រីកតួនាទីរបស់ស្ត្រីក្រោយពីជម្ងឺរាតត្បាត អាស៊ាន ត្រូវការមានវិធីអភិក្រមថ្មីប្រកបដោយការច្នៃប្រឌិតនិងប្រសិទ្ធភាពជាងមុន។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖

“អាស៊ានត្រូវដាក់ស្ត្រីនៅចំណុចកណ្ដាលក្នុងការងារស្ដារឡើងវិញ បង្កើនតួនាទីដឹកនាំនិងសិទ្ធិអំណាចរបស់ស្ត្រីក្នុងដំណើរការតាក់តែងគោលនយោបាយ ក៏ដូចជាបង្កើនសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រីផងដែរ។ នាំសមភាពយេនឌ័រនិងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្លាយទៅជាអាទិភាពសំខាន់មួយក្នុងដំណើរការកសាងសហគមន៍ក្រោយពីឆ្នាំ២០២៥។ អាស៊ាន ក៏ត្រូវការមានវិធីអភិក្រមថ្មីដើម្បីពង្រីកតួនាទីរបស់ស្ត្រីលើគ្រប់វិស័យ ជាពិសេសគឺត្រូវការទាញយកអត្ថប្រយោជន៍ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បី លើកកំពស់សមត្ថភាពនិងពង្រីកសក្ដានុពលរបស់ស្ត្រី”។

ដើម្បីលើកកំពស់សមត្ថភាពនិងពង្រីកសក្ដានុពលរបស់ស្ត្រី តាមការ គ្រោងទុក នាឆ្នាំ២០២១ វៀតណាមនឹងរៀបចំវេទិកាជាន់ខ្ពស់អាស៊ាន ស្ដីពីការចូលរួមចំណែករបស់ស្ត្រីក្នុងការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ