កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ បណ្តាប្រទេសអាស៊ានបញ្ចប់ការពិភាក្សាគ្នាអំពី កិច្ចព្រមព្រៀង RCEP

(VOVWORLD) - នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា នៅក្នុងបទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ានលើកទី ៣៥ និងអាស៊ាន-ចិន, អាស៊ាន - ឥណ្ឌានៅប្រទេសថៃ រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ីលោក Darell Leiking បានឲ្យដឹងថា បណ្តាប្រទេសសមាជិកអាស៊ានបានបញ្ចប់ការពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ បណ្តាប្រទេសអាស៊ានបញ្ចប់ការពិភាក្សាគ្នាអំពី កិច្ចព្រមព្រៀង RCEP - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥ (រូបថត៖ TTXVN)

បើតាមលោក Darell Leiking បានឲ្យដឹងថា បណ្តាប្រទេសដែលចូលរួមក្នុង RCEP បានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែគ្រាន់តែពិភាក្សាអំពីខ្លឹមសារ មូលដ្ឋានបំផុតដោយសារតែមានបញ្ហាជាច្រើនមិនឯកភាពគ្នានៅឡើយ។ លោកបានបន្តទៀតថា នៅពេលដែលមានបណ្តាប្រទេសមាជិកអាស៊ានបានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែនៅតែមានប្រទេសមួយចំនួនមានទស្សនៈ ខុសគ្នានៅក្នុងនៅពេលដែលគេអះអាងថាខ្លឹមសាររបស់កិច្ចព្រមព្រៀងនេះមិនច្បាស់លាស់នោះឡើយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលចូលរួមក្នុង RCEP បន្តពិភាក្សាគ្នាបអំពីកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ៤ ខែវិច្ឆិកា។ ទន្ទឹមនេះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានមានប្រសាសន៍ថាបញ្ហានៃការចរចាពហុភាគីគឺចាំបាច់ត្រូវមានការយល់ព្រមពីគ្រប់ភាគីទាំងអស់ប្រសិនបើមានប្រទេសតែមួយមិនយល់ស្របទេ ដំណើរការចរចានឹងឈានដល់ទីបរាជ័យតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ