កិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP អាស៊ាន

(VOVWORLD) -  នៅក្នុងកិច្ចប្រជុំនេះប្រតិភូបានឯកភាពលើទស្សនៈរួមរបស់បណ្តាប្រទេសអាស៊ាន ស្តីពីកិច្ចព្រមព្រៀង RCEP ជាមួយប្រទេសដៃគូ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២០។

កិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP អាស៊ាន - ảnh 1គណៈដឹកនាំកិច្ចប្រជុំ 

បន្តសកម្មភាពនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី ២៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Da Nang (វៀតណាម) នាព្រឹកថ្ងៃទី ៩ ខែមិនា ប្រតិភូបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះប្រតិភូបានឯកភាព លើទស្សនៈរួមរបស់បណ្តាប្រទេសអាស៊ាន ស្តីពីកិច្ចព្រមព្រៀង RCEP ជាមួយប្រទេសដៃគូ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២០។

បញ្ហាមួយដែលត្រូវបានអង្គប្រជុំផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នោះគឺជាការនាំឥណ្ឌា - ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៦ ដែលចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អោយត្រឡប់រកតុចរចាវិញ បន្ទាប់ពីប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀង RCEP កាលពីចុងឆ្នាំមុន។ ប្រសិនបើប្រទេសទាំង ១៦ ដែលចូលរួមយ៉ាងពេញលេញក្នុងការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មដល់សមាជិកទាំងអស់ផងដែរ។

សូមគូសបញ្ជាក់ថា ត្រូវបានចាប់ផ្តើមដំណើរការពីខែវិច្ឆិកាឆ្នាំ ២០១២ កន្លងមក កិច្ចព្រមព្រៀង RCEP មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសចំនួន ៦ ដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌានិងនូវែលសេឡង់។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្រង់ទ្រាយធំមួយរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅពេលដែលបានចុះហត្ថលេខានោះ RCEP នឹងបង្កើតប្លុកពាណិជ្ជកម្មដែលមានស្រូបយក ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ