កិច្ចប្រជុំបូកសរុប​ការងារសារព័ត៍មានកិច្ចការបរទេស

នាព្រឹកថ្ងៃទី ៧ កញ្ញា គណះកម្មាធិការទទួលបន្ទុកការងារសារព័ត៍មាន កិច្ចការបរ
ទេសវៀតណាម បានរៀបចំកិច្ចប្រជុំលើកទី ២ សំដៅ បូកសរុប​ការងារសារព័ត៍មាន កិច្ច ការបរទេស ក្នុងរយះពេល ៦ ខែដើមឆ្នាំ លាតត្រដាងអនុវត្តភារកិច្ច​ក្នុងរយះពេល ៦ ខែ
ចុងឆ្នាំ។ លោក Dinh The Huynh សមាជិក​ការិយាល័យ​នយោបាយ លេខាមជ្ឈឹមបក្ស និង ជាប្រធានគណះកម្មាធិការ ទទួលបន្ទុក​ការងារ​សារព័ត៍មាន កិច្ចការបរទេស ​បានធ្វើអធិ
បតី ភាពកិច្ចប្រជុំ។ គណះកម្មាធិការ ទទួលបន្ទុក​ការងារសារព័ត៍មាន កិច្ចការបរទេស  បានវាយតំលៃថា៖​ក្នុងរយះ​ពេលប៉ុន្មានខែដើមឆ្នាំនេះ ការងារផ្សព្វផ្សាយព័ត៍មាន ឃោស
នា កិច្ចការបរទេសត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ជាមួយភារកិច្ចស្នូលគឺផ្សព្វផ្សាយ រូបភាព វៀតណាម ចេញទៅពិភពលោក និងការតស៊ូជាមួយសាធារណះមតិ លើ​វិស័យ​សំខាន់ៗ​
រួម​ចំណែកបង្កើតការស្រុះចិត្តគំនិត ឆ្លៀតយកការគាំទ្ររបស់សហគមន៍អន្តរជាតិ ​និងជន វៀតណាមនៅឯបរទេស។ ស្ដី​ពីទិសដៅ ភារកិច្ចក្នុងបណ្ដាខែចុងឆ្នាំ លោក Pham Van Linh អនុប្រធានគះកម្មាធិការឃោសនា អប់រំ​មជ្ឈឹម​អនុប្រធានប្រចាំការ គណះកម្មាធិការ ទទួល បន្ទុកការងារសារព័ត៍មាន​ កិច្ច​ការ​បរទេស  បានអោយដឹងថា៖

“យើងបន្តលើកកំពស់គុណភាពនៃការងារសេនាធិការ ព្យាករណ៍សភាពការណ៍ បង្កើន
និងលើកកំពស់ ប្រសិទ្ធភាពនៃបណ្ដាសកម្មភាពសារព័ត៍មាន ពីវៀតណាម ចេញទៅក្រៅ
ប្រទេស ផ្អែកទៅលើមូលដ្ឋាន ក្ដាប់ជាប់គោលជំហរ គោលមាគា៍ និងភារកិច្ចឃោសនា
កិច្ចការបរទេសជាក់ស្ដែងរបស់បក្ស រដ្ឋ តភ្ចាប់​យ់ាងជិតស្និទ្ធថែមទៀត  ការផ្សព្វផ្សាយ
ព័ត៍មាន នៅក្នុងនិងក្រៅប្រទេស ​សំដៅពង្រឹងថែមទៀត ការស្រុះចិត្តគំនិតរបស់សង្គម  និងឆ្លៀតថែមទៀតការគាំទ្ររបស់សហគមន៍អន្តរជាតិ និងជនវៀតណាមនៅឯបរទេស 
ចំពោះ​​បុព្វហេតុ កសាងនិងការពារប្រទេសជាតិ …ជាដើម៕”

 កិច្ចប្រជុំបូកសរុប​ការងារសារព័ត៍មានកិច្ចការបរទេស  - ảnh 1
កិច្ចប្រជុំបូកសរុប​ការងារសារព័ត៍មានកិច្ចការបរទេស ̣(http://vov.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ