កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសហគមន៍វប្បធម៌-សង្គមអាស៊ាន

(VOVWORLD) - កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ៦០នាក់ដែលជា មន្ត្រីជាន់ខ្ពស់និងកម្មាភិបាលទទួលបន្ទុកសហគមន៍វប្បធម៌-សង្គមមកពី ប្រទេសអាស៊ានទាំង១០ គណៈលេខាធិការអាស៊ាន ក្រសួង ស្ថាប័នមជ្ឈឹម នៃវៀតណាមនិងអ្នកជំនាញនានាក្នុងតំបន់។

នាព្រឹកថ្ងៃទី២៤កុម្ភៈ នៅទីក្រុង Da Lat ខេត្ត Lam Dong ក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយគណៈ លេខាធិការអាស៊ាន បានប្រារព្ធកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសហ គមន៍វប្បធម៌-សង្គមអាស៊ាន (SOCA)។

        កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ៦០នាក់ដែលជា មន្ត្រីជាន់ខ្ពស់និងកម្មាភិបាលទទួលបន្ទុកសហគមន៍វប្បធម៌-សង្គមមកពី ប្រទេសអាស៊ានទាំង១០ គណៈលេខាធិការអាស៊ាន ក្រសួង ស្ថាប័នមជ្ឈឹម នៃវៀតណាមនិងអ្នកជំនាញនានាក្នុងតំបន់។

        ក្នុងថ្ងៃទី២៤និងថ្ងៃទី២៥កុម្ភៈ អង្គប្រជុំនឹងពិនិត្យមើល ពិភាក្សាអំពី កម្មវិធី សន្ទស្សន៍ ដំណើរការ ក៏ដូចជាខ្លឹមសារសំខាន់ៗនៅក្នុងរបាយ ការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិចំពោះផែនការមេស្ដីពីសហគមន៍វប្បធម៌-សង្គមអាស៊ាន។ ដោយឈរលើមូលដ្ឋាននោះ នឹងជំរុញការអនុវត្តផែន ការមេក្នុងដំណាក់កាល២០២១-២០២៥ រួមចំណែកសម្រេចបានចក្ខុវិស័យ អាស៊ានឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ