កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែសីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Vijay Kumar Singh បានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM ៥១។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា - ảnh 1បណ្ដារដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំ (រូបថត៖ baoquocte.vn) 

ដើម្បីជំរុញទំនាក់ទំនងអាស៊ាន ឥណ្ឌា នាពេលខាងមុខ បណ្ដារដ្ឋមន្រ្តីនៃ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការលើសសរទ្រូង ទាំង៣ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការនៅសមុទ្រ។ ក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ ភាគីទាំងពីរខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ទៅ២០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥ ជំរុញការតភ្ជាប់រវាង តំបន់ទាំងពីរអំពីហេដ្ឋារចនាសម្ព័ន្ធផងនិងមនុស្សទៀតផង។ ភាគីទាំងពីរក៏បាន ឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ  វប្បធម៌និងជួបប្រា ស្រ័យរវាងប្រជាជន ហើយយកឆ្នាំ២០១៩ជាឆ្នាំទេសចរអាស៊ាន ឥណ្ឌាផងដែរ។

        ស្ដីពីសភាពការណ៍ក្នុងតំបន់និងលើពិភពលោក អាស៊ាននិងឥណ្ឌាបានចែក រំលែកនូវការព្រួយបារម្ភរួមចំពោះបម្រែបម្រួលនៅសមុទ្រខាងកើត ដោយមាន សកម្មភាពយោធូបនីយកម្មដែលបង្ខូចទៅលើជំនឿទុកចិត្តនិងគំរាមកំហែងទៅ លើសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ រដ្ឋមន្រ្តីទាំងអស់បានអះអាងនូវសារ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រនានាក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត ព្រមទាំង សង្កត់ធ្ងន់ថា ត្រូវការដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី ដោយឈរលើ ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ