កិច្ចពិភាក្សាស្តីពីគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០, ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) -  ដើម្បីត្រៀមរៀបចំការចងក្រងឯកសារព្រាងសម្រាប់សន្និបាតគណបក្សលើកទី ១៣ របស់បក្សនោះ  ថ្ងៃទី ១០ ខែសីហា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមចងក្រងឯកសារព្រាងសម្រាប់សន្និបាតលើកទី១៣របស់បក្ស បានបើកកិច្ចពិភាក្សាមួយក្រោមប្រធានបទ “គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

កិច្ចពិភាក្សាស្តីពីគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០, ចក្ខុវិស័យដល់ឆ្នាំ ២០៤៥  - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ qdnd.vn)

អញ្ជើញថ្លែងនៅកិច្ចពិភាក្សានេះ លោក Nguyen Xuan Thang លេខាមជ្ឈឹមបក្ស, ប្រ ធានបណ្ឌិតសភានយោបាយជាតិហូជីមិញ, ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមា ជិកអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការចងក្រងឯកសារ បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស, ប្រធានរដ្ឋ លោក Nguyen Phu Trong ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ ឯកសារនេះត្រូវតែកំណត់គោលដៅនិងចក្ខុវិស័យនៃការអភិវឌ្ឍនៅវៀតណាម រហូតដល់ពាក់កណ្តាលសតវត្សរ៍ ដោយផ្តោតលើគោលដៅសំខាន់ចំនួនពីរ ពោលគឺឆ្នាំ ២០៣០ ខួបលើកទី ១០០ នៃទិវាបង្កើតបក្ស និងឆ្នាំ ២០៤៥ អបអរសាទរខួបលើកទី ១០០ នៃទិវាបង្កើតប្រទេសជាតិ។  លោក Nguyen Xuan Thang បានអោយដឹងថែមទៀតថា៖ “កម្មវិធីនយោបាយបានដាក់ចេញនូវគោលដៅទូទៅ ហើយទីបំផុតគឺកសាងសង្គមនិយម។ តាមពិតទៅ យើងកំពុងនិយាយអំពីគោលដៅរយៈពេលវែង ប៉ុន្តែនៅតែជាគោលដៅអភិវឌ្ឍន៍កម្រិតមធ្យមប៉ុណ្ណោះ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ ដែលកម្មវិធីនយោបាយបានដាក់ចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ