កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវតែមានផលប្រយោជន៍សំរាប់ភាគីទាំងពីរ

(VOVWORLD) -   នាថ្ងៃទី ២១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានប្រកាសថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនត្រូវតែមានតុល្យភាពរវាងភាគីទាំងពីរ សមភាព និងមានផលប្រយោជន៍ ទៅវិញទៅមក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកត្រូវតែមានផលប្រយោជន៍សំរាប់ភាគីទាំងពីរ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang

សេចក្តីប្រកាសរបស់លោក  Lu Kang បាននាំចេញសំដៅតបតទៅនឹងព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង មិនមានកិច្ចព្រមព្រៀងឆ្លើយតបនឹងអត្រា "៥០-៥០" រវាងចិននិងអាមេរិកនោះទេ ហើយវាត្រូវតែមាន "ផលប្រយោជម័ តែច្រើនជាងនេះ" សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែទង្វើរនៃពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងកាលពីមុននោះ។ លោក Lu Kang បានលើកច្បាស់ថាពាណិជ្ជកម្មមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ ហេតុដូច្នេះហើយត្រូវតែយល់ថា មានការធ្វើសម្បទានទាំងមូលនិ ងតុល្យភាពនៃរាល់ផលប្រយោជន៍ ក្នុងបរិបទដែលទីផ្សារទាំងអស់សុទ្ធតែបើកទូលាយ។ អ្នកនាំពាក្យរូបនេះបានមានប្រសាន៍ទៀតថាវាពិតជាមិនមានលក្ខណៈវិទ្យាសាស្ត្រ និងកង្វះភាពជំនាញវិជ្ជាជីវៈ នៅពេលដែលគិតដោយសាមញ្ញថា អាមេរិកបាន "រងការខាតបង់" ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ