កិច្ចសន្ទនា Shangri-La ឆ្នាំ ២០២២៖ ជប៉ុនលើកត្រដែតមជ្ឈភាពរបស់អាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់

(VOVWORLD) - ដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បានបញ្ជាក់ថា អាស៊ានស្ថិតនៅចំណុចប្រសព្វនៃដែនមហាសមុទ្រចំនួនពីរគឺមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះបានដើរតួនាទីមិនអាចខ្វះបានក្នុងការសម្រេចបាននូវចក្ខុវិស័យមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (FOIP) ដោយសេរី និងបើកចំហ ដែលប្រទេសជប៉ុន កំពុងប្រដេញតាម។
កិច្ចសន្ទនា Shangri-La ឆ្នាំ ២០២២៖ ជប៉ុនលើកត្រដែតមជ្ឈភាពរបស់អាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់ - ảnh 1រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi (រូបថត៖ VNA)

ក្នុងសម័យពិភាក្សាលើកទី ២ ក្រោមប្រធានបទ “ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល” នៃកិច្ចសន្ទនា Shangri-la ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បានសង្កត់ធ្ងន់លើមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងធានាសន្តិសុខក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បានបញ្ជាក់ថា អាស៊ានស្ថិតនៅចំណុចប្រសព្វនៃដែនមហាសមុទ្រចំនួនពីរគឺមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះបានដើរតួនាទីមិនអាចខ្វះបានក្នុងការសម្រេចបាននូវចក្ខុវិស័យមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (FOIP) ដោយសេរី និងបើកចំហ ដែលប្រទេសជប៉ុន កំពុងប្រដេញតាម។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ក៏បានគូសបញ្ជាក់ផងដែរថា តំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក មិនទាន់មានក្របខណ្ឌដែលគ្របដណ្ដប់លើតំបន់ទាំងមូលនៅឡើយ ដូច្នេះហើយការពង្រឹងច្បាប់អន្តរជាតិ តាមរយៈយន្តការកិច្ចសហប្រតិបត្តិការ ដែលអាស៊ានជាមជ្ឈភាពដូចជា អាស៊ាន-ជប៉ុន អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) គឺជាកត្តាមិនអាចខ្វះបានសម្រាប់ដំណើរការអនុវត្តន៍ FOIP ។

លើសពីនេះ លោកក៏បានលើកឡើងផងដែរថា តួនាទីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងយន្តការសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពង្រឹងវិស័យការពារជាតិក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ