កិច្ចសន្ទនាអំពីឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម

(VOVWORLD) - នៅទីនេះ បណ្ដាតំណាងបានពិភាក្សាអំពីប្រធានបទស្នូលចំនួន៣ រួមមានបញ្ហាដាក់ចេញចំពោះវៀតណាមនិងអាស៊ានឆ្នាំ២០២០ ទិសដៅធំៗដែល វៀតណាមអាចជំរុញក្នុងឆ្នាំ២០២០ និងលទ្ធភាពជួយឧបត្ថម្ភនិងសហការណ៍គ្នា របស់គណៈលេខាធិការអាស៊ានចំពោះវៀតណាម។ 
កិច្ចសន្ទនាអំពីឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនាអំពីឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម (រូបថត៖ VOV) 

  នាថ្ងៃទី២៦ ខែសីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំកិច្ចសន្ទនាស្ដីពីឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម។ អញ្ជើញ ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi និងអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung។ នៅទីនេះ បណ្ដាតំណាងបានពិភាក្សាអំពីប្រធានបទស្នូលចំនួន៣ រួមមានបញ្ហាដាក់ចេញចំពោះវៀតណាមនិងអាស៊ានឆ្នាំ២០២០ ទិសដៅធំៗដែល វៀតណាមអាចជំរុញក្នុងឆ្នាំ២០២០ និងលទ្ធភាពជួយឧបត្ថម្ភនិងសហការណ៍គ្នា របស់គណៈលេខាធិការអាស៊ានចំពោះវៀតណាម។ អនុរដ្ឋមន្រ្តីការបរទេស អាស៊ានវៀតណាមលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

        “អ្វីខ្លះដែលវៀតណាមឆ្ពោះទៅរកនាឆ្នាំ២០២០ ក្នុងឋានៈជាប្រធានអាស៊ាន នោះ គឺការស្ថាបនាដោយឈរលើសមិទ្ធផលនាបច្ចុប្បន្នរបស់អាស៊ាន រួមចំណែក ជំរុញការអនុវត្តប្រកបដោយជោគជ័យនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ពង្រឹងថែមទៀតនូវឯកភាពនិងការតភ្ជាប់គ្នារបស់អាស៊ាន រក្សាមជ្ឈភាព របស់អាស៊ានក្នុងទម្រង់តំបន់ ពង្រឹងយន្តការដឹកនាំដោយអាស៊ាន ខណៈដែល បន្តលើកកំពស់ប្រសិទ្ធភាពនិងសុពលភាពនៃប្រព័ន្ធអាស៊ានផងដែរ”។

        ចំណែកឯអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានអះអាងថា គណៈលេខាធិការអាស៊ាននឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងឆ្នាំ ប្រធានអាស៊ាន ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញ។ តាមលោក Lim បានចាត់ទុកថា វៀតណាមកំពុងជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋ កិច្ចរីកចម្រើនបំផុតក្នុងតំបន់ ហើយកំពុងដើរតួនាទីសំខាន់ចំពោះបញ្ហានានា នៅតំបន់និងអន្តរជាតិទៀតផង។ ហេតុនេះហើយ វៀតណាមនឹងអនុវត្តយ៉ាង ល្អនូវគោលដៅដែលបានដាក់ចេញក្នុងឆ្នាំប្រធានអាស៊ានរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ