កិច្ចសហប្រតិបតិ្តការយោធាជាសរសរស្នូល១ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបតិ្តការយោធាជាសរសរស្នូល១ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1
នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan និង
ប្រធានអគ្គស្នងការ គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា​ នាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ (រូបថត៖TTXVN)


(VOVworld) - នា​រសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម 
ឧត្តមសេនីយ៍ទោ Vo Van Tuan នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម​ 
បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ណិម សុវ៉ាត់​ ប្រធានអគ្គស្នងការ
គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបាន
ដឹកនាំគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាកម្ពុជា កំពុងមានដំណើរទស្សនកិច្ច
ការងារនៅវៀតណាម។នៅទីនេះ ឧត្តមសេនីយ៍ទោ Vo Van Tuan បាន​សង្កត់ធ្ងន់ថា 
តាមរយៈកិច្ចសហប្រតិបតិ្តការយោធា ប្រទេសទាំង២នឹងពង្រឹងសន្តិសុខ នយោបាយ 
រួមចំណែកកសាងកងទ័ពនៃប្រទេសនិមួយៗឲ្យកាន់តែខ្លាំង​ ព្រមទាំងវាយឲ្យបរាជ័យ
រាល់ឧបាយកល ដែលសំដៅបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ព និង
ប្រជាជននៃប្រទេសទាំង២។ភាគីទាំង២បានអះអាងថា នាពេលខាងមុខ វិទ្យាស្ថាន
ប្រវត្តិសាស្រ្តយោធានៃប្រទេសទាំង២វៀតណាមនិងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងស្រាវជ្រាវឯកសារ ដើម្បីឆ្ពោះទៅបណ្ដាទិវា
បុណ្យធំៗ របស់កងទ័ពនៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ