កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh (VOV)

        Vovworld-ក្នុងឱកាសបុណ្យតេតឆ្នាំមមែសប្តស័ក២០១៥ ឆ្លើយសម្ភាសអ្នក
​យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសឹង្ហបុរី​ ឯកអគ្គរដ្ឋទូត
​វៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh បានលើកត្រដែត​រាល់​សមិទ្ធិ
លេចធ្លោក្នុងទំនាក់ទំនងវៀតណាម-សឹង្ហបុរីក្នុងឆ្នាំ២០១៤។ តាម​ឯកអគ្គរដ្ឋ​ទូតថា​
សេដ្ឋកិច្ចបានក្លាយទៅជាចំណុចស្នូលក្នុងឆ្នាំ២០១៤ខណៈ​ដែល​ការផ្លាស់ប្តូរ
ពាណិជ្ជកម្មទ្វេភាគីវៀតណាម-សឹង្ហបុរីបានកើនឡើង២០%។ នាបច្ចុប្បន្នសឹង្ហបុរីជា
ដៃគូពាណិជ្ជកម្មធំទី៦របស់វៀតណាម។

        ឯកអគ្គរដ្ឋទូត Nguyen Tien Minh បានឲ្យដឹងថា នាពេលខាងមុខ ស្ថានទូតវៀត
ណាមបន្តសហការជិតស្និទ្ធជាមួយគណៈកម្មការជនវៀតណាមនៅទីនេះដើម្បីមាន
សកម្មភាពជាច្រើនថែមទៀតដើម្បីសហគមន៍ជនវៀតណាមនៅសឹង្ហបុរីកាន់តែផ្សា
ភ្ជាប់ជាមួយគ្នាក៏ដូចជាបង្កើនការតភ្ជាប់វាងសហគមន៍និងស្ថានទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ