លោកអគ្គលេខាបក្ស តូ ឡឹម មកធ្វើទស្សនកិច្ចការងារនៅខេត្ត Nam Dinh
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យមូលដ្ឋានខិតខំសម្រេចបាននូវកំណើន GRDP ក្នុងកម្រិតពីរខ្ទង់នៅក្នុងឆ្នាំ ២០២៥; សម្រេច និងសម្រេចលើសពីគោលដៅនូវ ភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី២០ អាណត្តិ ២០២០-២០២៥។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងក្នុងជំនួបធ្វើការ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៦ មករា លោកអគ្គលេខាបក្ស តូ ឡឹម ដឹកនាំក្រុមការងារមជ្ឈិម បានអញ្ជើញមកសាកសួរសុខទុក្ខនិងធ្វើការជាមួយបក្សភាគខេត្ត Nam Dinh អំពី លទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២៤ ទិសដៅ និងភារកិច្ចសំខាន់ៗឆ្នាំ ២០២៥។
លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យមូលដ្ឋានខិតខំសម្រេចបាននូវកំណើន GRDP ក្នុងកម្រិតពីរខ្ទង់នៅក្នុងឆ្នាំ ២០២៥; សម្រេច និងសម្រេចលើសពីគោលដៅនូវ ភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី២០ អាណត្តិ ២០២០-២០២៥។ នាពេលខាងមុខ ខេត្តត្រូវបន្តបំពេញបានល្អ និង កៀរគរប្រព័ន្ធនយោបាយទាំងមូល និងប្រជាពលរដ្ឋចូលរួមកសាងជនបទថ្មីកម្រិតខ្ពស់ និងជាគំរូ។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖
“ខ្ញុំស្នើឱ្យខេត្តបន្តលើកកំពស់តួនាទីដឹកនាំរបស់បក្ស និងផ្លាស់ប្ដូរថ្មីវិធីសាស្រ្ត ដឹកនាំ ដើម្បីឲ្យគោលជំហរ និងសេចក្ដីសម្រេចចិត្តរបស់បក្សទៅដល់មូលដ្ឋាននិង ជួរបក្ខជន។ ទន្ទឹមនឹងនោះគឺជាការអនុវត្តយ៉ាងខ្លាំងក្លានូវសារាចរណ៍លេខ ៣៥ របស់ ការិយាល័យនយោបាយស្តីពីមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត បក្សទូទាំងប្រទេសលើកទី ១៤ ដែលជាកិច្ចការដ៏សែនសំខាន់ក្នុងឆ្នាំនេះ។ បន្តអនុវត្តន៍ សេចក្តីសម្រេចចិត្តលេខ១៨ របស់មជ្ឈិម ស្តីពីការរៀបចំ បង្រួមក្បាលម៉ាស៊ីន នយោបាយ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ផលិតភាព ខិតខំបង្ហើយក្នុងខែ កុម្ភៈ ដើម្បីរៀបចំមហាសន្និបាត តាមស្មារតីបម្រើប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ”៕