កាតាប្រកាសថានឹងមិនផ្តល់ទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសអមិត្ត

(VOVWORLD) - អគ្គលេខាធិការនៃក្រុមប្រឹក្សាទេសចរណ៍ជាតិកាតា លោក Akbar Al Baker កាលពីថ្ងៃទី ៥ ខែឧសភា បានប្រកាសថាប្រទេសនេះនឹងមិនផ្តល់ទិដ្ឋាការដល់ ពលរដ្ឋនៃបណ្តាប្រទេសនានា ដែលទីក្រុង Doha បានចាត់ទុកថាជាអមិត្ត។
កាតាប្រកាសថានឹងមិនផ្តល់ទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសអមិត្ត - ảnh 1 កាតាប្រកាសថានឹងមិនផ្តល់ទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសអមិត្ត

គេបានចាត់ទុកថាសេចក្តីប្រកាសនេះបានសំដៅទៅលើពលរដ្ឋអេហ្ស៊ីប ក្នុងបរិបទដែលភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រនៅតែកើតឡើងជាបន្ត។ លោក Akbar Al Baker បានឲ្យដឹងថា កាតានឹងមិនអនុញ្ញាតឱ្យប្រជាជនអេហ្ស៊ីបចូលមកក្នុងប្រទេសនេះ ដើម្បីចូលរួមក្នុងសកម្មភាពជម្រុញវិស័យទេសចរណ៍នោះទេ។ លោក Akbar Al Baker បានបន្តទៀតថា ភាគីអេហ្ស៊ីបមិនបានផ្តល់ទិដ្ឋាការដល់ ពលរដ្ឋកាតានោះទេ ហេតុដូច្នេះហើយគ្មានហេតុផលណាមួយដែលធ្វើឱ្យកាតា ផ្តល់ទិដ្ឋាការឱ្យពលរដ្ឋអេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ