កើតមានឡើងការវាយប្រហារតាមបណ្ដាញលើទូទាំងពិភពលោក

(VOVWORLD) - ការវាយប្រហារនេះកើតមានឡើងក្រោមរូបភាពនៃករណី “ជំរិតទារប្រាក់” តាមនោះអ្នកប្រើប្រាស់បណ្ដាញនឹងមិនអាចចូល ទាញយកឯកសារបានឡើយ លុះត្រាតែគេបង់ឲ្យពួក hacker ខ្ទង់ប្រាក់ និម្មិត Bitcoin ។
កើតមានឡើងការវាយប្រហារតាមបណ្ដាញលើទូទាំងពិភពលោក - ảnh 1ការតាមដានអំពីករណីវាយប្រហារនេះនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខបណ្ដាញទីក្រុង Tagajo ប្រទេសជប៉ុន នាថ្ងៃទី១៣ ឧសភា (រូបថត៖Kyodo/TTXVN) 

(VOVworld) - នាថ្ងៃទី១៣ ឧសភា រលកវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតមួយបានរីក សាយភាយលើទូទាំងពិភពលោក។ការវាយប្រហារនេះកើតមានឡើងក្រោមរូបភាពនៃករណី “ជំរិតទារប្រាក់” តាមនោះអ្នកប្រើប្រាស់បណ្ដាញនឹងមិនអាចចូល ទាញយកឯកសារបានឡើយ លុះត្រាតែគេបង់ឲ្យពួក hacker ខ្ទង់ប្រាក់ និម្មិត Bitcoin ។នៅអង់គ្លេស មន្ទីរពេទ្យជាច្រើនចំណុះសេវាកម្មសុខា ភិបាលជាតិ បានធ្លាក់ចូលក្នុងស្ថានភាពគ្រោះអាសន្ន ក្រោយពីប្រព័ន្ធផ្ទុកបម្រុង ព័ត៌មានលទ្ធផលតេស្តជំងឺឬប្រព័ន្ធគ្រប់គ្រងអ្នកជំងឺសុទ្ធតែត្រូវបានជាប់សោ។ក្នុងពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃរុស្ស៊ី ក្រុមហ៊ុនធំៗនៅអេស្ប៉ាញ់និងក្រុមហ៊ុន ដឹកជញ្ជូន FedEx របស់អាមេរិក ក៏ទទួលរងការវាយប្រហារដូចគ្នាពីពួក hacker ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ