កម្ពុជាដាក់ពង្រាយកងកម្លាំងធានាសន្តិសុខចំនួន ៨ ហ្មឹននាក់ក្នុងឱកាសបោះឆ្នោតសកល

(VOVWORLD) -អគ្គស្នងការរងនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នាថ្ងៃទី ១៨ មេសា បានឲ្យដឹងថា៖ ប្រទេសខ្លួនបានដាក់ពង្រាយកងកម្លាំងធានាសន្តិសុខចំនួន ៨ ហ្មឺននាក់ សំដៅធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងអំឡុងពេលប្រព្រឹត្តិទៅការបោះឆ្នោតសកលនាខែកក្ដដាខាងមុខ។ 


ថ្លែងមតិនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនអំពីច្បាប់បោះឆ្នោត និងក្រមសីលធម៌សម្រាប់មន្រ្តីសន្តិសុខក្នុងអំឡុងពេលប្រព្រឹត្តិទៅការបោះឆ្នោតសកលនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកច្បាស់ថា៖ មានកងកម្លាំងសន្តិសុខសរុប ៨ ហ្មឺននាក់ (រួមមាន ប៉ូលីស ទាហាន កងរាជអាវុធហត្ថ និងកងកម្លាំងសន្តិសុខជាតិ) នឹងត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍សំខាន់ៗពោលខាងលើ។ លោករូបនេះក៏បានឲ្យដឹងថា៖ ការបោះឆ្នោតសកល នាថ្ងៃទី ២៩ ខែកក្ដដាខាងមុខ នឹងត្រូវបានប្រព្រឹត្តិទៅដោយផ្អែកលើគោលការណ៍ធានាសេរីភាពយុត្តិធម៌ និងសណ្ដាប់ធ្នាប់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ