កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)

(VOVWORLD) - មហាសន្និបាតអន្តរសភាលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នឹងប្រព្រឹត្តិទៅពីថ្ងៃទី ២០-២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅមុខដើម្បីអាស៊ានមួយប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងបន្ស៊ាំ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) - ảnh 1កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា។ (រូបថត៖ Van Do/VOV)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា បានឲ្យដឹងថា ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភានៃប្រទេសសមាជិក AIPA និងតំណាងជាន់ខ្ពស់នៃប្រទេសសង្កេតការណ៍ ភ្ញៀវកិត្តិយស ម្ចាស់ផ្ទះ និងអង្គការដៃគូនានា។ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA នេះ ក៏នឹងប្រព្រឹត្តិទៅកិច្ចប្រជុំពាក់ព័ន្ធដូចជា៖ សន្និសីទសមាជិកសភាស្ត្រី AIPA (WAIPA); សន្និសីទសមាជិកសភាវ័យក្មេង AIPA ;កិច្ចប្រជុំគណៈកម្មាធិការនយោបាយ និងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ