កម្ពុជានិងឡាវបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន

កម្ពុជានិងឡាវបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន - ảnh 1
នាយករដ្ឋមន្រ្តីទាំងពីររូបកាត់ខ្សែបូរណ៍បើកឲ្យដំណើការច្រកទ្វារព្រំដែន ត្រពាំងក្រៀល-ណងណុកខៀន (រូបថត៖rasmeinews.com)

(VOVworld) - នាថ្ងៃទី១០ មករា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច
តេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានអញ្ជើញជា
សហអធិបតីពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុក
ខៀន នៅខេត្តស្ទឹងត្រែងរបស់កម្ពុជានិងខេត្ត Champasak របស់ឡាវ។អញ្ជើញថ្លែង
មតិនៅទីនេះ​ នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងថា ការបើកឲ្យដំណើការច្រកទ្វារ
ព្រំដែនអន្តរជាតិដំបូងនេះគឺជាជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី តាមនោះ
 ឆ្លើយតបឲ្យបានល្អថែមទៀតនូវតម្រូវការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ
 និងការតភ្ជាប់ពាណិជ្ជកម្មព្រំដែន ទេសចរណ៍រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ