កម្ពុជាបើកសម្ពោធវិមានព្រះបរមរូបរបស់អតីតព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ

            

កម្ពុជាបើកសម្ពោធវិមានព្រះបរមរូបរបស់អតីតព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ - ảnh 1
រូបថត VOV

(VOVworld)-នាថ្ងៃទី១១តុលា នៅរាជធានីភ្នំពេញ រដ្ឋាភិបាលកម្ពុជា រួមផ្សំ ជាមួយ
ព្រះរាជវាំងរៀបចំឡើងពិធីសម្ពោធវិមានព្រះបរមរូបអតីតព្រះករុណាសម្តេចព្រះ
នរោត្តម សីហនុ ដ៏មហោឡារឹក សំដៅសម្តែងសេចក្តីគោរពរាប់អាន និងលើកតំ
កើងរាល់សមិទ្ធិដែលព្រះអង្គសម្រេចបានក្នុងការធានាខឿនឯករាជ្យ ជម្រុញ
បង្រួបបង្រួមជាតិ និងរួមចំណែកអភិវឌ្ឍន៌ប្រទេសជាតិ។

        ព្រះបរមរូបអតីតព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ​ ត្រូវបានធ្វើពី សំរឹទ្ធដោយមានកំពស់៤,៥ម៉ែត្រ ដាក់ក្នុងវិមាន១មានកំពស់២៧ម៉ែត្រនៅ សួន ច្បារក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ។ ​សំណង់នេះ ត្រូវបានបើកការដ្ឋានសាង
សង់ពីថ្ងៃទី២២កុម្ភៈ ដោយមានចំណាយជាង១លានដុល្លារអាមេរិក។ ពិធី សម្ពោធវិមានព្រះបរមរូបអតីតព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ​​ត្រូវ បានប្រារពឡើងសំដៅរំលឹកខួបអនុស្សាវរីយ៌លើកទី១ទិវាព្រះមរណភាព
របស់ព្រះអង្គ (ថ្ងៃទី១៥តុលា ២០១២-១៥តុលា​២០១៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ