កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងងនៅហាណូយ ២០១៧”

កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងងនៅហាណូយ ២០១៧” - ảnh 1
កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងងនៅហាណូយ ២០១៧” (http://hanoimoi.com.vn/)

(VOV)_ ចាប់ពីថ្ងៃទី ៨ ដល់ ៩ មេសា ២០១៧ នៅទីក្រុងហាណូយ បាន​ប្រព្រឹត្តិ​ទៅ
កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅហាណូយ ២០១៧” ក្នុងឱកាស​រំលឹក​ខួបអនុស្សាវរីយ៍
លើកទី​ ២៥ នៃទិវាបង្កើត​ទំនាក់​ទំនង​ការទូត​វៀតណាម​កូរ៉េខាងត្រូង​។ កម្មវិធីនេះរួម
មានព្រឹត្តិការណ៍វប្បធម៌វិសេសវិសាល​ជាច្រើន​របស់​ក្រុមតន្ត្រី​មកពីកូរ៉េខាងត្បូង និងផ្សព្វ
ផ្សាយអំពីទេសចរណ៍កូរ៉េខាងត្បូង​។ រួមជាមួយ​នេះ កម្មវិធីនេះក៏មានវត្តមានរបស់វប្បធម៌
ប្រពៃណីរបស់វៀតណាម និង​សហគ្រាសទេសចរណ៍វៀតណាម ដែលបានសហប្រតិបត្តិការ​
ជាមួយ​កូរ៉េខាងត្បូង​។ កម្មវិធី “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅហាណូយ ២០១៧” ក៏បានដាក់
​បង្ហាញបណ្ដាស្តង់ទំនិញផ្សព្វផ្សាយអំពីទេសចរណ៍កូរ៉េខាងត្បូង ឧទ្ទេសនាម​អំពីកីឡាអូឡាំ
ពិក Pyeong Chang ២០១៨ ផ្សារណាត់​ ពិព័រណ៌​វប្បធម៌ Gyeongju ផងដែរ​​ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ